Monday, February 17, 2014

rbu កង្កែបលេបពស់ Frog Eating Snake

កង្កែបលេបពស់ ខុសពាក្យចាស់
ឃើញនឹងភ្នែកច្បាស់ ពិតចំឡែក
ពីមុនពស់លេប កង្កែបស្រែក
នេះប្លែកកង្កែប លេបពស់វិញ ។

កង្កែបលេបពស់ ពស់ប្រឹងរើ
កម្លាំងនៅស្ទើរ 
រើមិនចេញ

ទំហឹងបម្រះ ននៀលពេញ
កង្កែបលេបវិញ ពស់ពុំស្រែក ។

ពាក្យ”ពស់ប្រឹងលេប កង្កែបប្រឹង
រើ
”ធ្វើភ្នែកស្លឹង ព្រួយអនេក
កង្កែបបានត្រឹម ប្រឹងតែស្រែក
ប្រកែក”ច្បាប់ខ្លាំង “ ឥតអសារ ។

រូបនេះតឹកតាង បង្ហាញប្រាប់
ពស់ប្រឹងខ្លាចស្លាប់ ច្បាប់សង្ខារ
ក្នុងមាត់កង្កែប ដឹងមរណា
ទោះខំតវ៉ា ក៏ឥតផ្លូវ ។

ច្បាប់នៃអ្នកខ្លាំង “អ្នកខ្លាំងឈ្នះ
ឯអ្នកណាឈ្នះ អ្នកនោះត្រូវ

គឺច្បាប់ធម្មជាតិ ដល់ឥឡូវ
ជាផ្លូវសត្វរស់ ឈ្មោះពុំថ្កើង។

រីមនុស្សខុសពី សត្វទាំងឡាយ
ខ្វល់ខ្វាយសង្គម រៀបច្បាប់ឡើង
បង្ការអំពើ ល្មើសចចើង
បំពានតម្កើង ល្មោភអំណាច ។

ច្បាប់នៃអ្នកខ្លាំង “អ្នកខ្លាំងឈ្នះ
អ្នកឈ្នះត្រូវ
”រះ អួតមិនខ្លាច
បង្កើតបក្សពួក ជួកោងកាច
ជិះជាន់អំណាច ប្រើ”ច្បាប់សត្វ ” ។

ច្បាប់មនុស្សពុំប្រើ “ច្បាប់បំភ្លៃ
សម្លុតបំភ័យ គៃបំបាត់
រំលោភកម្លាំង បង់”ច្បាប់សត្យ”(១)
ដូចកង្កែបសត្វ ពស់លេបគ្នា ៕

(១) 
ច្បាប់សត្យ = ច្បាប់សច្ចៈយុត្តិធម៌



កំណាព្យកំប្លែង

កង្កែបលេបពស៉  ឈ្លោះនឹងស្ទាំង
ហើរស្ទុុយមកពាំង  ប៉ងដណ្ដើម
កង្កែបធាក់ដួល  អួលដង្ហើម

ដង្ហក់មុខហើម  ហៅគីង្គក់។

គីង្គក់ស្រែកក្រត  អត់ពុំបាន
សើចរមួលប្រាណ  ទឹកមាត់ឈ្លក់
ថាឱស្ទាំងអើយ  កង្កែបគក់
ព្រោះឯងចង់ភ្លក្ស  សាច់ពស់គេ។

ស្ទាំងនឹកខ្មាសមៀម  នៅស្ងៀមឈឹង
ដៃជើងសន្ធឹង  សម្លឹងរេ
ប្រុុងហើរគេចមុខ  នឹកខ្មាសគេ
មៀមសើចហេសហេ  ស្ទាំងគេចបាត់៕
ពាក្យចាស់ពោលថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

ពីមុនធ្លាប់តែឮថាពស់លេបកង្កែប ពេលនេះកង្កែបលេបពស់ម្ដងហើយ!

No comments: