Monday, February 10, 2014

rbu ភ្នំថ្មពោះម៉ែ

ភ្នំថ្មពោះម៉ែ  ឃើញហើយមុខតែ  នឹកគុណមាតា
តើសត្វណាមួយ  នៅលើលោកា  ពុំមានមាតា
ទ្រង់ំគភ៌បង្កើត។
                       ព-ពោះមាសថ្លៃ  ពីររយប៉ែតថ្ងៃ
ទើបផ្ដល់កំណើត   រូបនេះតាងកូន   ក្នុងផ្ទៃមុនកើត
ម្ដាយខំសស្លើត   បង្កើតកូនថ្លៃ។
                                              ភ្នំថ្មគភ៌ម៉ែ
ដឹងគ្រប់គ្នាដែរ  គុណម៉ែធ្ងន់ក្រៃ  បង្កើតកូនរួច
ចិញ្ចឹមកូនថ្លៃ  ថែមិនដាក់ដៃ   មិនឲ្យវេទនា។

ដល់ធំឲ្យរៀន  សន្សំរបៀន  ចំណេះវិជ្ជា
ជំនាញបំណិន  ដើម្បីការងារ  មានធ្វើគ្រប់គ្នា
ដោយសារគុណម៉ែ។
                             ទោះបីម៉ែក្រ  ចង់ឲ្យកូនល្អ
ដូចគេឯងដែរ   សូម្បីលំបាក  ម៉ែមិនត្អូញត្អែរ
បំណងចិត្តម៉ែ   ឲ្យកូនថ្កុំថ្កើង។
                                        គុណម៉ែធំណាស់
គិតលេខឲ្យច្បាស់  គណនាឃើញឡើង  បើទោះមើលទៅ
ឃើញ
ផ្ទៃម៉ែស្ដើង  គុណផ្ទៃម៉ែឡើង  ធំលើសផែនដី៕
Medellin, Colombia.

No comments: