Monday, February 10, 2014

rbu ប្រស្នាយក្សមាត់វែង

(សូមជួយរក)
មានពាក្យប្រស្នា ថាយក្សមួយ
ពោះខៀវរញ្ជួយ ធំពន់ពេក
ជើងនោះវែងឆ្ងាយ ដល់ជើងមេឃ
មាត់វែងអនេក ព័ទ្ធទ្វីបលោក។

តើជាសត្វអ្វី លៃជួយរក
បើចាប់បានមក ដាក់លើគោក
មុខតែគ្រប់គ្នា ផ្អើលប្រកូក
ប្រកាសពេញលោក ក្បែរៗយើង។

ឲ្យរកសត្វអី រកយ៉ាងម៉េច
កើតត្បូងជើងលិច(១) យក្សកន្ទ្រើង
សក់ក្រញាញ់ច្រាស ក្បាលទើងមើង
ដឹងនៅស្រុកយើង ជើងទើសមេឃ?


យក្សអីមាត់វែង នរណាជឿ
ឮថាយក្សតឿ ខ្ពស់កប់មេឃ
ចុះបើយក្សធំ ធំអនេក
សម្រែកវាឮ ឆ្ងាយដល់ណា។


នរណាទៅដឹង រឿងហ្នឹងនោះ
រឿងនេះក៏ព្រោះ គ្មានអ្នកណា
ប្រើវិទ្យាសាស្ត្រ រាស់ដឹងថា
សម្រេកយក្សា ខ្លាំងប៉ុន្មាន។

កុំសួរវែងឆ្ងាយ ឆ្លើយឆាប់មក៍
ប្រញាប់លៃលក រកឲ្យបាន
តើជាសត្វអ្វី ឆ្លើយកុំខាន
ប្រយ័ត្នលក់ប្រាណ ទៅស្រុកយក្ស!


              (១) ទិស "អានថាឡិច"

Reading Benefits You, Poems in 3 Languages: ខ្មែរ Khmer, English, Français: http://r-b-u.blogspot.com/
Hiiiiiiiiii all my gooooood friend eyyyyy!!!
Like ·  · 
  • Sar Sokunthearos likes this.
  • Sar Sokunthearos មហាសមុទ្រហាសសត្រូវឣត់បងប្រុស?
  • Puthpong Sao ត្រូវហើយៗ សមុទ្រនោះ
    មាត់វែងធំពោះ ពេញទ្វីបលោក
    លាតដល់ជើងមេឃ ខ័ណ្ឌទឹកគោក

    មាត់នោះមនុស្សលោក ចូលចិត្តណាស់។

    មាត់ទីប្រសព្វ នៃភពពីរ
    មួយជា-នទី រសប្រៃច្បាស់
    មួយទៀតជាទ្វីប ដែនគោកខះ
    សមុទ្រពិតណាស់ ចម្លើយត្រូវ។

No comments: