Wednesday, February 26, 2014

rbu ខ្យងត្រីក្ដាមផ្ដាំគ្នាលាលើភ្លើង

ខ្យងបងគេស្រែក ថានែ៎វើយ
អស់ពួកយើងអឺយ មកជុំគ្នា
ឡើងចង្អើរអាំង កុំរេរា
ទោះក្ដៅវេទនា កុំរាថយ។

ត្រីក្រុះត្រីក្រាញ់ អណ្ដែងក្អែក
ហាមាត់ប្រកែក ឃើញអាតយ
ទាញឪទិនស្រា ដើរតយង៉យ
ពោលពាក្យផ្លយៗ "ផឹកយើងផឹក"។

ត្រីផ្ទក់ត្រីរ៉ស់ ស្រណោះខ្លួន
ចង់គេចរត់ពួន យំសសឹក
ដឹងខ្លួនគេក្លែម ក្រុមប្រមឹក
គេជុំគ្នាផឹក ក្លែមសាច់អាំង។

ខ្យងប្រឹងលួងលោម ប្អូនកុំយំ
មកយើងស្លាប់ជុំ រួមកម្លាំង
ប្រយុទ្ធចុងក្រោយ ពីពោះតាំង
យើងច្បាំងតទល់ ពួកប្រមឹក។

កុំឲ្យគេថា យើងអន់ពេក
សុខចិត្តស្លាប់ដេក យំខ្សួលខ្សឹក
តែកុំភ្លេចឡើយ យើងសងសឹក
ឲ្យអ្នកស៊ីផឹក រាគរូសរូ។

អណ្ដែងសួរថា សងយ៉ាងម៉េច
សូម្បីបន្តិច ធ្មុងទាំងគូ
គេដុតឆេះខ្លោច បានអ្វីស៊ូ
ឲ្យគេរាគរូ បានបែបណា?

ខ្យងថាក្នុងខ្លួន បងនេះនែ៎
មានមេបាក់តេ រីឫស្យា
បណ្ដាលឲ្យរាគ អាចមរណា
កាលណាគេពុំ ចម្អិនល្អ។

មាត់គេឆ្ងាញ់មែន នឹងសាច់យើង
ឆ្អើរអាំងក្នុងភ្លើង ឆ្អិនយ៉ៗ
ថែមស្រាស្រវឹង ផឹកដល់ក
ភ្លេចក្រដើរផឹក ចោលកាងារ។

ពាក្យទាំងអស់នេះ ជួយឲ្យខ្យង
ទាំងត្រីក្ដាមផង ធូរមួយគ្រា
ថ្លាថ្លែងសាសង ជាពាក្យលា
ផ្សងបានជួបគ្នា កើតជាមនុស្ស៕

No comments: