Thursday, February 27, 2014

rbu នឹកបណ្ដាំ ហិនរិ កាំ អំពី គ្រោះថ្នាក់កម្ពុជា

ក្លាហានឡើងថ្លែង ស្ដែងចំៗ
នេះពិតស័ក្តិសម យុវជនខ្មែរ
ទឹកចិត្តមោះមុត ទាំងពូកែ
ដាស់ជនជាតិខ្មែរ កុំឲ្យខ្លាច។

បើខ្មែរខ្លាចស្លាប់ លើដីខ្មែរ
នោះជាតិមុខតែ ជួបគ្រោះកាច
ក្លាយជាដីគេ ព្រោះអំណាច
សព្វថ្ងៃបន្លាច បំភ័យរាស្ត្រ។

សម្លុតបំបាក់ ប្រើហិង្សា
បាញ់វាយប្រហារ ឈាមដាបពាស
ទាំងក្រុងទាំងស្រែ សម្រែករាស្ត្រ
ភ័យខ្លាចវិនាស ព្រួយបាត់ជាតិ។

លោក ហិនរិ កាំ ថ្លែងផ្ដាំច្បាស់
កាលដាស់កាសែត អន្តរជាតិ
ឲ្យឃ្លាំតាមមើល កុំឃ្លៀងឃ្លាត
វាសនានៃជាតិ កម្ពុជា។

កាលពីរពាន់មួយ លោកបានប្រាប់
ដូចថ្លែងរឿងស្លាប់ ដាស់គ្រប់គ្នា
លោកមិនប្រាកដ ថាកម្ពុជា
នឹងមានឈ្មោះជា ប្រទេសទេ។

លោកថាសព្វថ្ងៃ រាស្ត្រកម្ពុជា
រស់នៅវេទនា ធនធានកេរ
រងទុក្ខឈឺចាប់ អំណាចគេ
ពុំគិតរាស្ត្រទេ ទ្រព្យជាតិលក់។

លោក កាំ ផ្ដាំថា ខ្មែរសព្វថ្ងៃ
រស់វេទនាក្រៃ ក្នុងនរក
មួយបែបតាមផែន សែនគំរក់
ផ្សេងពីនរក ពួក ប៉ុល ពត។

លោក ហិនរិ កាំ ធ្លាប់ធ្វើជាអ្នកកាសែត
ជិត៥០ឆ្នាំឲ្យកាសែតអាមេរិកាំងដ៏ធំបំ
ផុតមួយ The New York Times និង ចេញចូលកម្ពុជា។
យុវតី ក្លាហាន ហ៊ានថា អោយ ហ៊ុន សែន ចំៗៗ នៅ ស្រុកស្អាងខេត្តកណ្ដាល ម្សិលមិញ
គាំទ្រ ប្អូន ចុច Like & Share អោយ ហ៊ុន សែន ឃើញផង 26/2/2014

No comments: