នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា
"ការអានមានប្រយោជន៍" When you've established a good habit of
Reading, you'll learn that "Reading Benefits You", Poems in Three
Languages: Khmer, English, Français http://r-b-u.blogspot.com
Reading, you'll learn that "Reading Benefits You", Poems in Three
Languages: Khmer, English, Français http://r-b-u.blogspot.com
ផ្កាព្កុលសំបុរ ដូចចំប៉ា
អ្នកមានវាសនា កៀកកាយស្រី
តោងជាប់ទុំកាណ៌ ជូនវចី
ក្រមុំប្រណី ថ្នមស្នេហ៍ស្និទ្ធ។
អ្នកមានវាសនា កៀកកាយស្រី
តោងជាប់ទុំកាណ៌ ជូនវចី
ក្រមុំប្រណី ថ្នមស្នេហ៍ស្និទ្ធ។
សំណាងផ្កាព្កុល សំបុរថ្លា
បានស្រីមេត្តា កើយផ្ដេកផ្ដិត
អង្អែលភ័ក្ត្រា នាងពេញចិត្ត
តោងត្រចៀកស្និទ្ធ ទេពកញ្ញា។
បានស្រីមេត្តា កើយផ្ដេកផ្ដិត
អង្អែលភ័ក្ត្រា នាងពេញចិត្ត
តោងត្រចៀកស្និទ្ធ ទេពកញ្ញា។
សម្រស់ផ្កាព្កុល បានឡើងសួគ៌
កិន្នរតែងតួ សៀតព្កុលផ្កា
ឡើងរាំទន្ទាំ ឆាកទស្សនា
ពត់ពែនកាយា អប្សរាព្កុល។
កិន្នរតែងតួ សៀតព្កុលផ្កា
ឡើងរាំទន្ទាំ ឆាកទស្សនា
ពត់ពែនកាយា អប្សរាព្កុល។
ភ័ព្វព្កុលបុប្ផា សំបូរស្នេហ៍
នាសាថើបថែ ស្នេហ៍សំបុរ
រីកអមព្រះកាណ៌ សម្រស់ព្កុល
ទាំងក្លិនសំបុរ បុប្ផាសួគ៌។
នាសាថើបថែ ស្នេហ៍សំបុរ
រីកអមព្រះកាណ៌ សម្រស់ព្កុល
ទាំងក្លិនសំបុរ បុប្ផាសួគ៌។
ចំប៉ាភ័ព្វមាន បានត្រឹមតែ
យោលខ្លួននៅក្បែរ សម្ដែងតួ
ជាគូកេសា ពេលសមសួស្តិ៍
សាយក្លិនពេញគួរ ជូននាសា។
យោលខ្លួននៅក្បែរ សម្ដែងតួ
ជាគូកេសា ពេលសមសួស្តិ៍
សាយក្លិនពេញគួរ ជូននាសា។
ឯរំដួលផ្កា ក្លិនក្រអូប
នាសាស្រ់ង់ស្រូប គាប់ចិន្តា
ទាំងរូបសំបុរ ដូចព្កុលផ្កា
តែមានវាសនា ពុំដូចព្កុល។
នាសាស្រ់ង់ស្រូប គាប់ចិន្តា
ទាំងរូបសំបុរ ដូចព្កុលផ្កា
តែមានវាសនា ពុំដូចព្កុល។
ព្កុលអើយព្កុលមាស មាសសំណព្វ
សំណាងពេញដប់ ក្លិនសំបុរ
ភ័ព្វនាងខ្ពស់ណាស់ ឱ នាងព្កុល
គេច្រណែនព្កុល បុប្ផាសួគ៌។
សំណាងពេញដប់ ក្លិនសំបុរ
ភ័ព្វនាងខ្ពស់ណាស់ ឱ នាងព្កុល
គេច្រណែនព្កុល បុប្ផាសួគ៌។
នាងព្កុលបុប្ផា ក្រៀមឬស្រស់
ឈ្មោះដូចសោឡស កញ្ញាសួគ៌
មាសឆ្អិនក្រអូប ក្លិនពេញតួ
រូបស្រស់ពេញគួរ បានគាល់ព្រះ៕
ឈ្មោះដូចសោឡស កញ្ញាសួគ៌
មាសឆ្អិនក្រអូប ក្លិនពេញតួ
រូបស្រស់ពេញគួរ បានគាល់ព្រះ៕
(១) ពាក្យដើម "ផ្កាពកុល/ព្កុល/" ហៅក្លាយមកជា "ផ្កាថ្កុល"
តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត៖ "ព្កុល បាលី.(ន) < (ពកុល) ឈ្មោះឈើមួយប្រ
ភេទមានផ្កាល្អិតៗ មានព័ណ៌លឿង មានក្លិនក្រអូបឈ្ងុយ ទោះបីស្ងួតក្រៀមហើយក៏នៅតែ
ក្រអូបដែរ៖ ផ្កាព្កុលជ្រុះក្រាលគួររើសយកមកដោតក្រងថ្វាយព្រះ។"
No comments:
Post a Comment