នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា
"ការអានមានប្រយោជន៍" When you've established a good habit of
Reading, you'll learn that Reading Benefits You: Poems in Three
Languages: English, Français: http://r-b-u.blogspotcom/
គូព្រេងគង់ព្រាត់ បើអត់ព្រម
គូកម្មសំគម ចាំពុំបាន
ចិន្តាក្រវល់ ពន់ប្រមាណ
ពុំស្មានខ្វះភ័ព្វ លែងរាប់នឹក។
ឱ គូបុព្វេ គេបង់ខ្ញុំ
ពុំហ៊ានហាសុំ ទោះរឭក
ក្រែងម៉ុមពុំរាប់់ នាងលែងនឹក
សន្ធឹកបេះដូង ទួញក្នុងទ្រូង។
ទ្រូងអើយមេត្តា អាសូរចិត្ត
វិបរិតកើតទុក្ខ ដូចគេរូង
កាត់ថ្លើមប្រមាត់ បាត់ពីទ្រូង
ទះទ្រូងទូងស្គរ អង្វរនួន។
សូមព្រះមេត្តា អាសូរខ្ញុំ
ស្រែកអង្វរម៉ុម ទុក្ខផ្ទួនៗ
តឹងណែនឱរា អាណិតខ្លួន
ព្រាត់ស្ងួនស្រណោះ មិនអស់ចិត្ត។
ចិត្តសែនសោកា នឹកឆោមឆាយ
ព្រាត់ជិតឥតឆ្ងាយ ពុំបានស្និទ្ធ
ច័ន្ទ្រព្រាត់សុរិយា ខ្ញុំបង់ចិត្ត
អាណិតខ្លួនពេក ដើរដេកស្ដាយ។
ធ្វើបុណ្យគ្រប់ជាតិ ផ្សងសច្ចា
សូមជួបសុរិយា នែបនិត្យកាយ
កុំដូចជាតិនេះ កម្មឃ្លាតឆ្ងាយ
ស្ដាយអើយសែនស្ដាយ គូកម្មខ្ញុំ ...
"ការអានមានប្រយោជន៍" When you've established a good habit of
Reading, you'll learn that Reading Benefits You: Poems in Three
Languages: English, Français: http://r-b-u.blogspotcom/
គូព្រេងគង់ព្រាត់ បើអត់ព្រម
គូកម្មសំគម ចាំពុំបាន
ចិន្តាក្រវល់ ពន់ប្រមាណ
ពុំស្មានខ្វះភ័ព្វ លែងរាប់នឹក។
ឱ គូបុព្វេ គេបង់ខ្ញុំ
ពុំហ៊ានហាសុំ ទោះរឭក
ក្រែងម៉ុមពុំរាប់់ នាងលែងនឹក
សន្ធឹកបេះដូង ទួញក្នុងទ្រូង។
ទ្រូងអើយមេត្តា អាសូរចិត្ត
វិបរិតកើតទុក្ខ ដូចគេរូង
កាត់ថ្លើមប្រមាត់ បាត់ពីទ្រូង
ទះទ្រូងទូងស្គរ អង្វរនួន។
សូមព្រះមេត្តា អាសូរខ្ញុំ
ស្រែកអង្វរម៉ុម ទុក្ខផ្ទួនៗ
តឹងណែនឱរា អាណិតខ្លួន
ព្រាត់ស្ងួនស្រណោះ មិនអស់ចិត្ត។
ចិត្តសែនសោកា នឹកឆោមឆាយ
ព្រាត់ជិតឥតឆ្ងាយ ពុំបានស្និទ្ធ
ច័ន្ទ្រព្រាត់សុរិយា ខ្ញុំបង់ចិត្ត
អាណិតខ្លួនពេក ដើរដេកស្ដាយ។
ធ្វើបុណ្យគ្រប់ជាតិ ផ្សងសច្ចា
សូមជួបសុរិយា នែបនិត្យកាយ
កុំដូចជាតិនេះ កម្មឃ្លាតឆ្ងាយ
ស្ដាយអើយសែនស្ដាយ គូកម្មខ្ញុំ ...
No comments:
Post a Comment