Tuesday, April 15, 2014

rbu បាយង្ក ព្រះនាងសក់ក្រអូប

អ្នកថតរូបនេះស្ថិតនៅលើដងផ្លូវជាតិលេខ២ ក្នុងស្រុកគិរីវង់។ ខាងកើតផ្លូវជាតិលេខ២ គឺស្រុកកោះអណ្ដែត នៃខេត្តតាកែវ។

ដុប"ភ្នំបាយង្្ក " ត្រង់មុខនោះ

សម្លឹងឲ្យធ្លុះ ទៅខាងស្ដាំ
ប្រមាណគីឡូ ម៉ែត១៥
ទីនោះនៅចាំ "គិរីវង់ "។

ក្រឡេកមួយវាស ជុំវិញខ្លួន
ឃើញនៅជុំជួន ដូចភ្នំវង់
ទើបដូនតាដាក់ ឈ្មោះតាមពង្ស
ស្រុកគិរីវង់ ជុំបុព្វតា។

ឡើងដុបបាយង្ក តម្រង់នេត្រ
ទៅកើតឃើញភ្លែត "ទួលយុថ្កា "
ហួសដែន"កំណប់" តាមសាវតា
ហៅ"ព្រៃយុថ្កា " ពីព្រេងព្រឹទ្ធ។

ងាកឆ្វេងបន្តិច "ក្រពុំឈូក "
ឃើញហាក់ដូចលូក ដៃឈោងជិត
ថ្នមបេះក្រពុំ បទុមពិត
ឈូកថើបចំពិត ផ្ដិតនាសា។

ងាកក្រោយទៅលិច ខ្សែភ្នំវែង
ដូចជ្រៀតប្រជែង ជ្រែកវាតា
ទៅជើងកាត់វាល មុខនេត្រា
បុព្វតាក្នុងស្រុក គិរីវង់។

បើមើលទៅក្រោម ភ្នំខាងត្បូង
ដូចឈោងចាប់ដល់ កេរនៅគង់
ឃើញ"ព្រែកវិញតេ " ព្រំយូរលង់
ខ្មែរយួនឃើញទង់ ប្រែដីគេ។

ឯខ្សែភ្នំវែង នៅឈរច្រូង
នាទិសខាងត្បូង ងាកអគ្នេយ៍
ជួរ"ភ្នំពពាល ខែ "នៅកេរ
ពីមុនខ្មែរទេ ដីខេមរា។

នៅខាងកើតធំ នោះ"ភ្នំស្វាម "
ជាប់កេរដិតដាម តាមសាវតា
ដំណែលមរតក ខ្មែរដូនតា
ដីជាតិខេមរា ប្រែវៀតណាម។

កំហុសនរណា ឈប់ចោទគ្នា
បើឲ្យកម្ពុជា សះស្លាកស្នាម
បញ្ឈប់ជម្លោះ មើលទៅចាម
ប្រែជាវៀតណាម បាត់ចាមអស់។

ឬមើលទៅដី កម្ពុជាក្រោម
ខ្មែរនៅជុំចោម យំស្រណោះ
លើកេរដូនតា យួនយកអស់
ទោះញញឹមស្រស់ សំបកក្រៅ។

ក្នុងចិត្តឈឺផ្សា សែនទោម្នេញ
ចង់បានមកវិញ អន្ទងហៅ
រកជំនួយពឹង ទាំងក្នុងក្រៅ
ក៏នៅហ្មងសៅ ចាំ ចាំ ចាំ ...

No comments: