Tuesday, April 15, 2014

rbu ទន្លាប់កម្មចិត្ត

(នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា
"ការអានមានប្រយោជន៍" When you've established a good habit of Reading, you'll learn that "Reading Benefits You": Poemsm in 3 Languages -- Khmer, English, Français: http://r-b-u.blogspot.com)

ទន្លាប់ជាប់កម្មតាមចងពៀរចិត្ត
កាយកែវលែងស្និទ្ធចិត្តអូននៅនឹក
អូនផ្ដាំតាមគេដល់កំពង់ទឹក
លាបងទាំងព្រឹកផ្ដាំនឹកអាល័យ។

ឱ អនុស្សារណ៍នាជ្រោះជ្រោយផ្អោក
បងគោះត្រដោកតឿនស្រីចាំថ្ងៃ
កុំភ្លេចសន្យាសម្បថចរណៃ
មុខវិទ្យាល័យនៅថ្ងៃចូលឆ្នាំ។

ព្រះបាទជាន់ជុំភ្នំបាយង្កោ
ក្លិនខ្លួនពីដោររំដួលផ្ដែផ្ដាំ
ទៅលេងបុណ្យវត្តលើបងនៅចាំ
ពុំគួរស្នេហ៍កម្មបំព្រាត់អូនទៅ។

កំពង់ស្រះស្រង់នាងសក់ក្រអូប
ក្រពើទ្រោមពោបសំងំចាំនៅ
ពាំឆក់ព្រះនាងព្រលឹងពាលពៅ
បាយង្កតាមទៅដល់នគរមន។

ទុក្ខបងដូចគ្នានឹងទុក្ខបាយង្ក
ស្រយុតអស់អង្គស្រណោះពេកពន់
ព្រាត់អូនទាំងស្ដាយឃ្លាតកាយធ្លាប់គន់
គូគាប់ចាញ់មន្តទឹកប្រាក់ដុល្លារ។

ឱ ស្នេហ៍ខ្ញុំអើយម្ដេចឡើយកម្សត់
តស៊ូទ្រាំអត់មិនក្បត់ស្នេហា
នៅតែពុំឈ្នះអំណាចមេបា
លង់ទឹកដុល្លារប្រហារភក្ដី។

ពីថ្ងៃនេះទៅនៅឱបទុក្ខកម្ម
សិលាចារចាំផ្ដាំផ្ដាច់និស្ស័យ
អស់ហើយរូបខ្ញុំអូនដាច់អាល័យ
ស្រមៃស្រមោលទន្លាប់ស្នេហ៍កម្ម៕
http://r-b-u.blogspot.com
Show less  ·  Translate

No comments: