មីនា ប្រាំបី ថ្ងៃសិទ្ធិ៍ស្រី
ដឹងបងមានអ្វី ចងដៃទេ?
មានទាំងអក្ខរា លួងបំពេ
លោមចិត្តមាសមេ ជូនសួស្ដី។
ថ្ងៃ១០៤ ជួនទិវា
ស្រីផងនានា លើផែនដី
លើកសិទ្ធិ៍តម្កើង ទារសេរី
ធ្វើម្ចាស់ផែនដី ស្មើប្រុសៗ។
ប្រុសបងអបអរ ជូនពរសង
ស្រីស្មើប្រុសផង គ្មានអ្វីខុស
ជារឿងធម្មតា ស្រីស្មើប្រុស
តែខុសបើស្រី ទារធ្វើប្ដី។
ទោះស្រីស្មើប្រុស ក៏ស្រីនៅ
ប្រពន្ធតទៅ ច្បាប់លោកិយ
ពុំមែនប្រពន្ធ ក្លាយជាប្ដី
ផែនដីកំណត់ ច្បាប់ជីវិត។
ប្រុសស្រីគូគ្នា លើលោកនេះ
គ្មានស្រីប្រុសម្ល៉េះ លោកសូន្យពិត
ដៃគូស្រីប្រុស រឿងជីវិត
អ្ភិវឌ្ឍ(១)លោកពិត ដល់សព្វថ្ងៃ។
រឿងស្រីស្មើប្រុស ខ្មែរមុនគេ
ពីព្រេងបុព្វេ ពុំក្រឡៃ
មានទាំងតឹកតាង នៅសព្វថ្ងៃ
ឈ្មោះស្រីថ្លាថ្លៃ ប្រុសដណ្ដឹង។
ដូចរឿងនិទាន ព្រេងប្រវត្តិ
ជនខ្មែរចាំស្ទាត់ សុទ្ធតែដឹង
"ភ្នំប្រុសភ្នំស្រី" នៅឈរស្ដឹង
បញ្ជាក់រឿងហ្នឹង ស្រីស្មើប្រុស។
ពុំមែនទើបតែ ១០៤
ឆ្នាំមុននេះជួន ផែនដីស្រុះ
ក្រោកឡើងតវ៉ា ស្រីនិងប្រុស
ហើយរៀបច្បាប់ចុះ កំណត់ទេ។
ខ្មែរឲ្យតម្លៃ ស្រីខ្ពស់ណាស់
ដូចយើងឃើញច្បាស់ មានទាំងកេរ
ពាក្យខ្មែរប្រើប្រាស់ តែងហៅ"មេ"
ជាប់ជាចំណេរ មុនហៅ"បា"។
សូម្បីតែប្រុស ក៏ហៅ"មេ"
ឃើញប្លែកខុសគេ សាសន៍ណាៗ
ហ្នឹងហើយគុណធម៎ ជាតិខេមរា
ហៅ"មេ"មុន"បា" តម្លៃស្រ្តី។
នេះជាតឹកតាង សង្គមខ្មែរ
បង្ហាញហូរហែ លើផែនដី
ខ្មែរលើកមុនគេ តម្លៃស្រី
ប្រពន្ធស្មើប្ដី លើលោកា។
...
(ឈុតភ្ជាប់)
...
ខ្យល់បក់ហ៊ូៗ បងស្រណោះ
មិនអស់ចិត្តសោះ តើយ៉ាងណា
ត្រឹមមេឃស្រទុំ បងពុំថា
តែបងសង្កា ភ្លៀងផ្គរផង។
បារម្ភណាស់អូន មេឃមិនច្បាស់
បើច័ន្ទ្រអូនរះ កុំភ្លេចបង
ចង់ស្ដាប់ភ្លេងការ កែវនួនល្ងង
តើជាមួយបង ឬបានគេ។
បើអូនបានបង ប្រលោមស្នេហ៍
ប្រលែងថើបថែ បីបំពេ
ប៉ុន្តែបើអូន បានទៅគេ
មាសមេបងអើយ "យើង"ស្ដាយក្រោយ៕
(១) អ្ភិវឌ្ឍ ជាព្យាង្គកាព្យកាត់ខ្លីពី "អភិវឌ្ឍ" (កិ.)
ដឹងបងមានអ្វី ចងដៃទេ?
មានទាំងអក្ខរា លួងបំពេ
លោមចិត្តមាសមេ ជូនសួស្ដី។
ថ្ងៃ១០៤ ជួនទិវា
ស្រីផងនានា លើផែនដី
លើកសិទ្ធិ៍តម្កើង ទារសេរី
ធ្វើម្ចាស់ផែនដី ស្មើប្រុសៗ។
ប្រុសបងអបអរ ជូនពរសង
ស្រីស្មើប្រុសផង គ្មានអ្វីខុស
ជារឿងធម្មតា ស្រីស្មើប្រុស
តែខុសបើស្រី ទារធ្វើប្ដី។
ទោះស្រីស្មើប្រុស ក៏ស្រីនៅ
ប្រពន្ធតទៅ ច្បាប់លោកិយ
ពុំមែនប្រពន្ធ ក្លាយជាប្ដី
ផែនដីកំណត់ ច្បាប់ជីវិត។
ប្រុសស្រីគូគ្នា លើលោកនេះ
គ្មានស្រីប្រុសម្ល៉េះ លោកសូន្យពិត
ដៃគូស្រីប្រុស រឿងជីវិត
អ្ភិវឌ្ឍ(១)លោកពិត ដល់សព្វថ្ងៃ។
រឿងស្រីស្មើប្រុស ខ្មែរមុនគេ
ពីព្រេងបុព្វេ ពុំក្រឡៃ
មានទាំងតឹកតាង នៅសព្វថ្ងៃ
ឈ្មោះស្រីថ្លាថ្លៃ ប្រុសដណ្ដឹង។
ដូចរឿងនិទាន ព្រេងប្រវត្តិ
ជនខ្មែរចាំស្ទាត់ សុទ្ធតែដឹង
"ភ្នំប្រុសភ្នំស្រី" នៅឈរស្ដឹង
បញ្ជាក់រឿងហ្នឹង ស្រីស្មើប្រុស។
ពុំមែនទើបតែ ១០៤
ឆ្នាំមុននេះជួន ផែនដីស្រុះ
ក្រោកឡើងតវ៉ា ស្រីនិងប្រុស
ហើយរៀបច្បាប់ចុះ កំណត់ទេ។
ខ្មែរឲ្យតម្លៃ ស្រីខ្ពស់ណាស់
ដូចយើងឃើញច្បាស់ មានទាំងកេរ
ពាក្យខ្មែរប្រើប្រាស់ តែងហៅ"មេ"
ជាប់ជាចំណេរ មុនហៅ"បា"។
សូម្បីតែប្រុស ក៏ហៅ"មេ"
ឃើញប្លែកខុសគេ សាសន៍ណាៗ
ហ្នឹងហើយគុណធម៎ ជាតិខេមរា
ហៅ"មេ"មុន"បា" តម្លៃស្រ្តី។
នេះជាតឹកតាង សង្គមខ្មែរ
បង្ហាញហូរហែ លើផែនដី
ខ្មែរលើកមុនគេ តម្លៃស្រី
ប្រពន្ធស្មើប្ដី លើលោកា។
...
(ឈុតភ្ជាប់)
...
ខ្យល់បក់ហ៊ូៗ បងស្រណោះ
មិនអស់ចិត្តសោះ តើយ៉ាងណា
ត្រឹមមេឃស្រទុំ បងពុំថា
តែបងសង្កា ភ្លៀងផ្គរផង។
បារម្ភណាស់អូន មេឃមិនច្បាស់
បើច័ន្ទ្រអូនរះ កុំភ្លេចបង
ចង់ស្ដាប់ភ្លេងការ កែវនួនល្ងង
តើជាមួយបង ឬបានគេ។
បើអូនបានបង ប្រលោមស្នេហ៍
ប្រលែងថើបថែ បីបំពេ
ប៉ុន្តែបើអូន បានទៅគេ
មាសមេបងអើយ "យើង"ស្ដាយក្រោយ៕
(១) អ្ភិវឌ្ឍ ជាព្យាង្គកាព្យកាត់ខ្លីពី "អភិវឌ្ឍ" (កិ.)
No comments:
Post a Comment