១ . អ្នកផ្លោះរបង ចម្រឹងដែក
គ្មានអ្វីចំឡែក លេងផ្លូវកាត់
ចម្រឹងជង់ជាប់ ថ្ពក់កំណាត់
រហែកខោបាត់ នៅតែងតោង។
ចម្រឹងជង់ជាប់ ថ្ពក់កំណាត់
រហែកខោបាត់ នៅតែងតោង។
២ . តែងតោងយោងខ្លួន កណ្ដាលវាល
អាក្រាតរងាល ក្បាលត្រមោង
នៅយោលដូចយួរ ព្រយុងតោង
ខ្នងប្រឹងចំកោង នឹកខ្មាសគេ។
អាក្រាតរងាល ក្បាលត្រមោង
នៅយោលដូចយួរ ព្រយុងតោង
ខ្នងប្រឹងចំកោង នឹកខ្មាសគេ។
៣ . តើធ្វើយ៉ាងម៉េច ចង់បិទបាំង
ណាខ្មាសគេខ្លាំង ចង់បាំងកេរ្តិ៍
មិនអាចបាំងជិត ស៊យម្ល៉េះទេ
ដូចពាក្យ”ចោលកេរ្តិ៍ “ អាម៉ាស់ខ្លាំង។
ណាខ្មាសគេខ្លាំង ចង់បាំងកេរ្តិ៍
មិនអាចបាំងជិត ស៊យម្ល៉េះទេ
ដូចពាក្យ”ចោលកេរ្តិ៍ “ អាម៉ាស់ខ្លាំង។
៤ . ផ្លូវមានតែមួយ អ្នកជិតនោះ
ប្រញាប់ជួយស្ទុះទៅអែបបាំង
កុំនៅឈរមើល ស្រឡាំងកាំង
កាំបិតឆូតឆាំង (១) ផ្ដាច់ឲ្យរួច។
ប្រញាប់ជួយស្ទុះទៅអែបបាំង
កុំនៅឈរមើល ស្រឡាំងកាំង
កាំបិតឆូតឆាំង (១) ផ្ដាច់ឲ្យរួច។
៥ . បើចាំឲ្យគាត់ ស្រាតខោចេញ
នៅននលឆេញ ពោះពព្រួច
មុខតែនៅហ្នឹង ចម្រឹងស្រួច
នៅមួលក្របួច ពុំរបូត។
នៅននលឆេញ ពោះពព្រួច
មុខតែនៅហ្នឹង ចម្រឹងស្រួច
នៅមួលក្របួច ពុំរបូត។
៦ . រឿងផ្លោះរបង ចម្រឹងជង់
កម្ពុជាគង់ មានមួយកូដ
តែមិនទាក់ខោ បង្ហាញម៉ូដ
គ្រាន់តែថ្ពក់ឆូត ដាច់ម្រាមដៃ។
កម្ពុជាគង់ មានមួយកូដ
តែមិនទាក់ខោ បង្ហាញម៉ូដ
គ្រាន់តែថ្ពក់ឆូត ដាច់ម្រាមដៃ។
៧ . ចិញ្ចៀនមាសពាក់ ទាក់ចម្រឹង
ដូចរបៀបហ្នឹង នាំចង្រៃ
តឹកតាងមាននៅ ដល់សព្វថ្ងៃ
កំណាត់ម្រាមដៃ នាងដាច់បាត់។
ដូចរបៀបហ្នឹង នាំចង្រៃ
តឹកតាងមាននៅ ដល់សព្វថ្ងៃ
កំណាត់ម្រាមដៃ នាងដាច់បាត់។
៨ . គាត់ផ្លោះរបង កាលសិក្សា
គណិតមហា សញ្ញាប័ត្រ(២)
គ្រោះកាចអបលក្ខណ៍ ពុំប្រយ័ត្ន
មុខស្លាំងឈាមកាត់ ធ្វើភ្នែកស្លឹង។
គណិតមហា សញ្ញាប័ត្រ(២)
គ្រោះកាចអបលក្ខណ៍ ពុំប្រយ័ត្ន
មុខស្លាំងឈាមកាត់ ធ្វើភ្នែកស្លឹង។
៩ . ស៊យអើយសែនស៊យ ផ្លោះរបង
ផ្លូវកាត់ចង់ឆ្លង ផលបែបហ្នឹង
របងសងសឹក ព្រោះវាខឹង
ប្រើដែកចម្រឹង ជង់ហ្នឹងនែ៎!
ផ្លូវកាត់ចង់ឆ្លង ផលបែបហ្នឹង
របងសងសឹក ព្រោះវាខឹង
ប្រើដែកចម្រឹង ជង់ហ្នឹងនែ៎!
(១) (កិ.) ដណ្ដើមយកឈ្នះ
(២) ថ្នាក់បរិញ្ញាប័ត្រគណិតវិទ្យាសកលវិទ្យាល័យភូមិន្ទភ្នំពេញចេញជំនាន់ឆ្នាំ ១៩៩៣
(២) ថ្នាក់បរិញ្ញាប័ត្រគណិតវិទ្យាសកលវិទ្យាល័យភូមិន្ទភ្នំពេញចេញជំនាន់ឆ្នាំ ១៩៩៣
No comments:
Post a Comment