Saturday, March 1, 2014

rbu ចម្រៀង៖ សេកលឿងកូរេ

            ១. សេកអឺយសេកលឿង ចាំរឿងខ្ញុំទេ
                 វិលពីកូរេ ស្នេហ៍ខ្ញុំប្រែព្រាត់
                 បេះដូងខ្លោចផ្សា ស្ទើរបែកប្រមាត់
                 ទោះចិត្តខំកាត់ មិនដាច់អាល័យ។
                       
            ២. សេកបែរប្រាប់ខ្ញុំ កុំនឹកស្នេហ៍ចាស់
                 ស្នេហ៍ស្រីប្ដូរផ្លាស់ គេផ្ដាច់និស្ស័យ
                 ចិត្តខ្ញុំពុំដាច់ កើតទុក្ខរាល់ថ្ងៃ
                 ជីវិតស្ទើរក្ស័យ ឲ្យប្រាប់អ្នកណា។

            បន្ទរ. សេអ៊ូលភ្នំពេញ វិលវិញលែងចាំ
                បែកតែបីឆ្នាំ ស្រីប្រែសាវា
                កូនយើងនៅតូច យំរកមាតា
                សែនស្លុតចិន្តា 
ខ្ញុំរស់ដូចស្លាប់។

            ៣. នឹកឃើញរឿងដើម ផ្អែមល្ហែមនឹងគ្នា
                 តែកម្មវេរា ឲ្យស្នេហ៍ឈឺចាប់
                 សម្បថអស់ន័យ សេកអើយជួយស្ដាប់
                 បើខ្ញុំលាស្លាប់ កូនខ្ញុំយ៉ាងណា៕


                 © rbu -- spp                                            ភ្នំពេញ ថ្ងៃទី១ខែមីនាឆ្នាំ២០១៤

No comments: