Monday, March 17, 2014

rbu ច្បាប់នៅស្រុកខ្មែរ

នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយនោះ អ្នកនឹងដឹងថា៖
ការអានមានប្រយោជន៍ When you have established a good habit of reading,
 you will know that "Reading Benefits You" http://r-bu.blogspot.com

ឃើញទេស្រុកខ្មែរ ថៅកែខ្លាំង
បើកឡានកៀរផាំង ប៉ូលិសញែក
ពេលប៉ូលិសនៅ ឈរជជែក
និយាយភ្លេចភ្នែក ឡានល្មើសប្រូច។

ម៉ូតូប៉ូលិស ដួលបះជើង
ច្បាប់នៅស្រុកយើង ពួកជនខូច
មានខ្សែបក្សពួក ប្រព្រឹត្តដូច
ពាលខូចប្រឡូច អាងលើមេ។

ប៉ូលិសស្រែកថា ឡានល្មើសនោះ
ក្បត់ជាតិទុរយស ដឹកឈើគេ
ពុំពិបាកយល់ ប៉ុនហ្នឹងទេ
ថៅកែជាមេ ពួកជួញឈើ។

ម៉ូតូប៉ូលិស ពាំងផ្លូវឡាន
ឡានល្មើសគេចបាន ប៉ូលិសស្លឺ
បានត្រឹមចេកចាច នៅឈរមើល៍
ឡានល្មើសដឹកឈើ បើកគេចបាត់។

កណ្ដាលក្រុងធំ ភ្នំពេញទៀត
ឡានល្មើសនៅឆ្លៀត ប៉ូលិសស្កាត់
ប្រហែសប្រហោង ពុំប្រយ័ត្ន
បើកគេចរួចបាត់ កណ្ដាលថ្ងៃ។

ថៅកែស្រុកខ្មែរ ឧកញ៉ាធំ
ជាន់ច្បាប់រលំ កុំតថ្លៃ
ជិះតុលាការ ពួយអស់ដៃ
អាចដូរកាឡៃ បញ្ជាលើ។

អំណាចស្រុកខ្មែរ ថៅកែធំ
រំលើងទាំងភ្នំ កាប់អស់ឈើ
ព្រៃភ្ទំទំពែក មើលពីលើ
កាប់ឈើអន្តរាយ ត្រងោលភ្នំ។

អ្នកធំគេថា កាប់ឈើហ្នឹង
ទោះអស់ព្រៃម្ល៉ឹង គំនិតធំ
អភិវឌ្ឍន៍ជាតិ សហគមន៍
ទោះបីរាស្ត្រយំ ស្រែកបរា។

គេថាជួយរាស្ត្រឲ្យប្រសើរ
ជីវភាពគ្រាន់បើ ទៅមុខណា
ម្ដេចរាស្ត្រស្រែកជេរ បណ្ដាសា
ដាក់ពួកឧកញ៉ា មន្ត្រីធំ(?)

No comments: