Tuesday, December 24, 2013

rbu ខ្មៅមានមារយាទ

 
ក្អែកមានមារយាទ ...
បង្ហាញភ្នែកញាតិ ...
ពាំកំប៉ុងដាក់ ...
ក្នុងធុងសំរាម ...
ឃើញច្បាស់ប្រច័ក្ស ...
ខ្លួនខ្មៅមែនជាក់ ...
មានឫកសណ្ដាប់ ...។

នេះជាមេរៀន
ឲ្យមនុស្សចេះអៀន
ចេះរៀនត្រងត្រាប់
កុំឲ្យចាញ់សត្វ
ចេះប្រដៅប្រាប់
ឲ្យចេះមើលស្ដាប់
គម្រូណាល្អ។

ទោះវាជាក្អែក
ខ្លួនខ្មៅអនេក
តែមនុស្សអបអរ
ដោយសារទង្វើ
គេលើកសាទរ
នេះហើយគុណធម៌
ក្នុងខ្ពស់ជាងក្រៅ។

សត្វក្អែកមួយនេះ
ចេះអើយសែនចេះ
ទោះខ្លួនវាខ្មៅ
ទង្វើវា-ស
ទាក់ចិត្តញាតិផៅ
មនុស្សនាំគ្នាហៅ
ខ្មៅមានមារយាទ។
Show less
 
Do you know that some animals are more disciplined than we humans?


No comments: