Sunday, December 22, 2013

rbu គតិគិតជាតិ

នេះជាឧត្តម គតិ ដ៏ថ្លៃថ្លា
គួរចាត់បានថា គិតការ ជារឿងជាតិ
គ្រប់កិច្ចលម្អិត ពិតស្ដែង ក្រែងមិនឃ្លាត
ជ្រោមជ្រែងលើកជាតិ ឲ្យថ្កុំ ថ្កើងឡើងវិញ។

ខ្ញុំសូមសរសើរ ដោយស្មោះ អស់ពីចិត្ត
រាល់ថ្ងៃអាណិត ជាតិខ្មែរ ឆ្លងវិបរិត
ផ្ទួនៗច្រើនឆ្នាំ ទសវត្សរ៍ កម្មតាមកិត
ប្រឹងរស់កាន់ចិត្ត ជាខ្មែរ រួមជួយជាតិ។

សូមខ្មែរមានចិត្ត សណ្ដោស ជួយជាតិខ្មែរ
ព្រោះផ្លូវមានតែ ខ្មែរយើង កុំរវាត
ប្រឹងរស់ស្មោះត្រង់ រួមគ្នា សាមគ្គីជាតិ
ជាខេមរធាតុ ជាតិខ្មែរ ជ័យវឌ្ឍនៈ។

ការអានមានប្រយោជន៍ កំណាព្យ៣ភាសា ខ្មែរ English Français
Reading Benefits You, Poems in 3 Languages:ខ្មែរ English, Français: http://r-b-u.blogspot.com/
គោលបំណង របស់សភាកវី អ្នកនិពន្ធ និងអ្នកជំនាញកម្ពុជា (Assembly of Cambodia Poets-Writers-Experts) ៖

១. បង្កើតសភាមួយសម្រាប់បញ្ញវន្ដ អ្នកជំនាញ អ្នកនិពន្ធ កវីនិពន្ធ និងអ្នកប្រាជ្ញកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើគំហើញថ្មី ឬសេចក្ដីត្រូវការ ឬសេចក្ដីថ្លែងការណ៍រួមសម្រាប់សង្គមជាតិ ឈរលើលទ្ធិប្រជាធិបតេយ្យ សេរីភាព ឯករាជ្យ គុណធម៌ និងសេចក្ដីថ្លៃថ្នូរ ។

២. លើកកម្ពស់ជីវភាព ផ្ដល់កិត្ដិយស និងការពារសិទ្ធិរបស់បញ្ញវន្ដ អ្នកជំនាញ អ្នកនិពន្ធ កវីនិពន្ធ អ្នកប្រាជ្ញ និងស្នាដៃល្អៗ នៅកម្ពុជា ។

៣. ចែករំលែកបទពិសោធ ចំណេះដឹង ជំនាញ និងផ្ដល់វគ្គបណ្ដុះបណ្ដាលវិជ្ជាតែងនិពន្ធ ជំនាញឯកទេស និងទេពកោសល្យពិសេស ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់កម្រិតជាតិ និងអន្ដរជាតិ ដល់សិក្ខាកាម ។

No comments: