Tuesday, December 17, 2013

rbu មូយណាគូខ្ញុំ

មួយណាគូគេ ឯណាគូខ្ញុំ
ស្នេហ៍ក្រែងពុំសម នាំគេនិន្ទា
ពីរនាក់ស្អាតៗ ស្រស់ដូចតែគ្នា
ទោះបានមួយណា ក៏សុខចិត្តដែរ។

បើយក៍អាវស ក្រែងអាវខៀវងឿក
ងរធ្វើមុខស្មឿក ងឿកង៉ក់គេចកែ
មិនដឹងមួយណា ចាំសួរចិត្តម៉ែ
ចិត្តខ្ញុំលួចស្នេហ៍ ម៉ែអើយជួយរើស។

បើបានអាវស អង្វរអាវខៀវ
សូមចិត្តកុំរៀវ លែងរាប់ព្រោះឃ្នើស
អាសូរចិត្តខ្ញុំ ស្នេហ៍ពិបាករើស
ឥតទាស់ចិត្តទើស រើសយកតែមួយ។

បើបានអាវ ស ក៏ល្អម៉្យាងដែរ
ចាំអង្វរម៉ែ ចូលចែចូវជួយ
បើបានជាគូ ជីវិតលែងព្រួយ
បានប្រពន្ធមួយ ព្រះលោកប្រទាន។

បើនាងអាវ ស ប្រកែកថាទេ
ព្រោះនាងមានគេ កាន់ចងជាស្ពាន
ផ្លូវនៅតែមួយ សុំខៀវដាក់ទាន
ឲ្យខ្ញុំភ័ព្វមាន បាននាងជាគូ៕
Fri nob70....!

No comments: