Friday, December 20, 2013

rbu ដើមត្នោត ទឹកត្នោត

មើលដើមត្នោត ដូចដោត ឆ័ត្ររុក្ខា
ខែងសង្ហា អង់អាច នៅអង្គរ
និមិត្តរូប តាងជាតិ ខ្មែរនៅឈរ
យាមនគរ ការពារ សញ្ជាតិខែ្មរ។

ដើមត្នោតនេះ ជាតិណា គិតដល់ទៅ
ថាផ្កានៅ ចុងខ្ពស់ ត្រឡប់បែរ
មានជាតិស្ករ រសផ្អែម ពីផ្កាផ្លែ
ដូនតាខ្មែរ ចេះច្នៃ គីមីញាណ។

ពីទឹកដម ទឹកត្នោត ផ្កានៅចុង
ឯខ្ពស់ហ្នុង ជាតិខ្មែរ ចម្រាញ់មាន
ត្រងយកទឹក រាល់ព្រឹក ជាផលទាន
ប្រាជ្ញប្រើញាណ គីមី ជីវសាស្ត្រ។

កាលសម័យ សង្គម រាស្ត្រនិយម
អ្នកប្រាជ្ញធំ ខ្មែរម្នាក់ ចេះត្រចះ
ប្រើទឹកត្នោត រសជូរ ពិសោធច្បាស់
ផ្ទុះខ្លាំងណាស់ កណ្ដាល ទន្លេសាប។

លោកប៉ុនប៉ង កែច្នៃ ធ្វើអាវុធ
ទុកប្រយុទ្ធ ការពារ ចាំបង្ក្រាប
ខ្មាំងសត្រូវ បរទេស ដែលធ្វើបាប
ទាំងផ្ចាញ់ច្រាប លើកមុខ កម្ពុជា។

នេះតឹកតាង ឲ្យដឹង ជនជាតិខ្មែរ
ខ្លាំងពូកែ "នគរ" ល្បី"អ្នកជា"
អ្នកប្រាជ្ញខ្មែរ បុរាណ ឆ្នើមខ្ខ្ទ័រខ្ទារ
មហិមា ទុកកេរ ដ៏ឧត្តម។

ទឹកត្នោតខ្មែរ ទុកកែ 
ប្រែប្រើយូរ
ស្កររងូ ស្ករក្រាម ស្ករចាក់ក្អម
ស្ករចាក់ពាង ចាក់ផែន ស្ករក្រហម
មានរសដម ផែ្អមឆ្ងាញ់ ក្លិនឈ្ងុយឈ្ងប់។

ទឹកត្នោតជូរ ប៊ីយែរ ធម្មជាតិ
ផលិតធាតុ លើដើម ឆ្លងពេលយប់
អប់ធាតុមេ បំបៅ ឡើងពេញគ្រប់
តែមួយយប់ គ្រប់គ្រាន់ រសជូរអែម។

ឆ្ងាញ់ពីសា សុរា ឡើងមេដុះ
ចេញសក្បុស 
ពពុះ ត្រូវសាច់ក្លែម
ទឹកត្នោតជូរ និមិត្ត ជាតិខ្មែរថែម
កេរ្តិ៍ឈ្មោះផ្អែម ជាតិខ្មែរ មហានគរ៕


ទឹកត្នោតខ្មែរ អាចទុកបានរយៈពេល 6ខែ ផលិតផល ខេត្តកំពង់ធំ

No comments: