Thursday, December 5, 2013

rbu គុណម៉ែ

នេះហៅថា កាត់កាល់ ច្រាសស្រកី
ក្នុងលោកិយ រឿងអី កូនកាត់ម្ដាយ
ទោះត្រូវខុស កូនត្រូវ គិតវែងឆ្ងាយ
កាត់កាល់ម្ដាយ បាបណាស់ ព្រះមិនប្រោស។

រឿងកាត់កាល់ មិនដែល ពីក្រោមឡើង
កុំចចើង ចចេស ប្រឹងរូសកោស
គាត់ជាម្ដាយ គួរកុំ ថ្កោលអាក្រោស
គួរសណ្ដោស ប្រោសសង គុណមាតា។

មានហេតុផល គួរយល់ ពិនិត្យល្អិត
កុំខឹងចិត្ត គិតឃ្នើស ក្រែងពៀរណា
បាបធ្ងន់ណាស់ អ្នកអើយ គាត់មាតា
ខុសយ៉ាងណា ចរចា សុំទោសគាត់។

ពឹងចាស់ណា ទន់ភ្លន់ ចិត្តត្រជាក់
ជាពំនាក់ សម្រួល រកមូលម័ត
គង់ដោះស្រាយ ជម្រះ ជាក់ប្រាកដ
អ្នកម្ដាយគាត់ តែងប្រោស ប្រណីកូន។
                       សៅរ៍ ពុធពង្ស
ទោះគាត់ក្លាយជាអ្វីក៏ដោយ ក៏គាត់នៅតែជាអ្នកម្តាយដែរ 
មានមនុស្សចិត្តខ្មៅអញ្ចឹងដែរ កាត់កាលអ្នកម្តាយ — feeling blessed.

No comments: