Friday, May 9, 2014

rbu តម្លៃនៃការរង់ចាំ

តម្លៃ នៃការរង់ចាំ ដូនតាបានផ្ដាំ "ចេះ"ចាំ កុំឲ្យខកកាល។

"ចេះ"ចាំ ឲ្យចេះមើល"កាល" កុំគិតជ្រួលច្រាល ចាំ"កាល" តាមព្រេងសំណាង។

"វាសនា" គឺ"ការកសាង" ជាភ័ព្វ"សំណាង" អ្នកសាង ជាអ្នកបានផល។

អ្នកខ្ជិល ពិតពិលសោតសល់ ដេកចាំស៊ីផល សំណល់ ដេកចាំព្រះជួយ។

ព្រះណា មេត្តាសព្វ"មួយ" គ្រប់គ្នាចាំជួយ ប្រាំមួយ ប្រាំពីរពាន់លាន។

ព្រះពុំ មានអ្វីដាក់ទាន ប្រាំពីរពាន់លាន ឲ្យមាន គ្រប់គ្នាលើដី។

បន់ព្រះ តើចង់បានអ្វី ព្រះប្រោសប្រណី ពរជ័យ ឲ្យប្រឹងធ្វើការ។
Just for laughs...

បុរសម្នាក់ជួបព្រះដោយចៃដន្យ៖

បុរស៖ ឋានសួគ៌យ៉ាងណាដែរ?

ព្រះ៖ ជីវិតអមតៈ ពេលវាលាវែង។ ១វិនាទីនៅឋានសួគ៌ស្មើនឹង១០០ឆ្នាំនៅឋានមនុស្ស លោក។ ១ដុល្លារ នៅឋានសួគ៌ ស្មើនឹង ១លានដុល្លារនៅឋានមនុស្សលោក។

បុរស៖ អ៊ីចឹង ខ្ញុំសុំ ១ដុល្លារមក។

ព្រះ៖ បានតើ។ ប៉ុន្តែ សូមចាំខ្ញុំ១វិនាទី...

No comments: