Monday, May 26, 2014

rbu What a Bloody Coup! រដ្ឋប្រហារឃោរឃៅនៅបាងកក

ចិត្តខ្ញុំក្ដុកក្ដួល អួលដើម-ក
បេះដូងអង្វរ ភ្នែកកុំយំ
សង្គ្រាមផ្ដើមហើយ តូចទៅធំ
បាងកកទួញយំ រដ្ឋប្រហារ។

យោធាចេញបាញ់ បង្ក្រាបរាស្ត្រ
ដេកស្លាប់ពោរពាស អនិច្ចា!
រាស្ត្រឥតអាវុធ គេប្រហារ
បាញ់ឥតមេត្តា ឈាមក្រាលដី។

សាកសពរដូក រណែលរាយ
សង្ខារបែកធ្លាយ ព្រោះហេតុអ្វី
យោធាឃោរឃៅ ឥតប្រណី
មនុស្សប្រុសស្រី ពុំមែនសត្វ។

ប្រជាធិបតេយ្យ មានន័យច្បាស់
រាស្ត្រធ្វើជាម្ចាស់ ច្បាប់បញ្ញត្តិ
ប្រើអហិង្សា ថ្លៃថ្នូរក្ដាត់
បញ្ហាគង់បាត់ តាមសម្រួល។

រដ្ឋាភិបាល របស់រាស្ត្រ
ពុំគួរវិនាស ដោយគេផ្ដួល
រំលំអំណាច ស្រុកជ្រើបជ្រួល
សង្គ្រាមក្ដៅក្ដួល រាស្ត្រទុក្ខធំ។

គម្រូអាក្រក់ បានកើតមាន
រដ្ឋធំពុំហ៊ាន ថ្កោលពាក្យធំ
ធ្វើស្រែកហ៊ឹមៗ ស៊ុមគ្រលំ
រដ្ឋប្រហារពុំ ខ្លាចបំពាន។

No comments: