Thursday, May 1, 2014

rbu សម្រស់ទឹកភ្នែក


បើបានថើបផ្ដិត ជលនេត្រថ្លៃ
ផ្លេកដូចចរណៃ ពេជ្រភ្លឺថ្លា
ហូរកាត់ផែនថ្ពាល់ ស្រស់ជីវា
លោមថ្នមចិន្តា អូនផុតទុក្ខ។

ឱ ទឹកភ្នែកអើយ មិនអាល័យ
លាផ្ដាច់និស្ស័យ ចាកផែនមុខ
ចោលនេត្រសោកា បៀមជាប់ទុក្ខ
ហត្ថអង្អែលទុក កេរទឹកភ្នែក។

ដឹងទេមាសស្ងួន ភ័ក្ត្រនួនស្រស់
ទោះអូនយំអស់ ហួតរាំងមេឃ
សម្រស់កល្យាណ គ្រាប់ទឹកភ្នែក
ដូចពេជ្រភ្លឺផ្លេក មានមន្តស្នេហ៍។

សម្រស់ទឹកភ្នែក ជ្រែកដួងចិត្ត
បេះដូងវិបរឹត ជាប់ព្រួញស្នេហ៍
សុបិនរាល់យប់ ឥតល្ហើយល្ហែ

ប៉ងរួមស្នេហ៍ស្រី បីថើបថែ

បុរសណាៗ ប្រាថា្នអូន
ទោះមុខស្រពោន ក៏នៅតែ
សោភ័ណបណ្ដាច់ បណ្ដូលស្នេហ៍
ស្រស់លើសភ័ក្ត្រខែ ពេញបូរមី។

សូមព្រះមេត្តា អាសូរចិត្ត
បានរួមស្នេហ៍ស្និទ្ធិ៍ មាសពិសី
ដៃជូតទឹកភ្នែក លោមថ្នមបី
គូគាប់មេត្រី តទៅអើយ៕

No comments: