Friday, May 9, 2014

rbu Jump to Ride a Running Car, លោតចូលជិះឡានកំពុងរត់

លោតចូលជិះឡាន កំពុងរត់
ឃើញមួយនេះគត់ ធ្វើច្នេះបាន
លោតភ្លែតចូលប្លុក ជិះក្នុងឡាន
អ្នកណាធ្វើបាន ខ្លាចឡានកិន។

តែអ្នកមួយនេះ ឡើងជិះផ្លាប់
មិនខ្វល់ខ្លាចស្លាប់ អាងខ្លួនប៉ិន
ឡានកំពុងរត់ គាត់រត់សិន
អាងគាត់ស្ទាត់ឆ្អិន លោតជិះឡាន។

មើលទៅស្រៀវស្ញើប ប្រហោងពោះ
គាត់ហ៊ានផ្សងគ្រោះ អាចធ្វើបាន
ខ្លះថាបើទោះ ឲ្យប៉ុន្មាន
មិនប្រថុយប្រាណ ល្បែងគ្រោះថ្នាក់។

ខ្លះថាជីវិត ពុំមានលក់
ពុំគួរមកវក់ ល្បែងភ្នាល់ដាក់
ជីវិតលលេង ពុំមានប្រាក់
បើរាសីដាក់ ធ្លាក់មរណា។

ខ្លះថារូបនេះ កាត់តទេ
បំភ័ន្តភ្នែកគេ គ្មានអ្នកណា
អាចធ្វើបានទេ ភ្នាល់សង្ខារ
បញ្ឆោតនេត្រា ឲ្យស្ញប់ស្ញែង។

បើឧបមា រូបកាត់ត
ក៏សិល្បករ ធ្វើនោះឯង
មានស្នាដៃខ្ពស់ គួរកោតក្រែង
សម្ដែងសម្រេច លោតជិះឡាន។ 
رهههههههههههههيب هتشوفه 20 مره تقريبا وبرده مش هتفهم حاجه :)

No comments: