Monday, May 5, 2014

rbu សមុទ្រជើងមេឃ

ជើងមេឃសន្លឹម ផុតកោះត្រើយ
ពពកមិនឆ្លើយ នៅខ្ពស់ឆ្ងាយ
សង្ឃស្បង់ស្លាទុំ នៅកៀកកាយ
ញញឹមភ័ក្ត្រសា្រយ ពុំខ្វល់អ្វី។


ប្លែកអ្វីរូបខ្ញុំ ទុក្ខកម្មក្រាស់
ចិត្តស្រីប្ដូរផ្លាស់ ពុំប្រណី
បេះដូងឈោងមេឃ ក្បត់ភក្ដី
គ្មានអ្វីនៅសល់ កម្មស្នេហ៍ខ្ញុំ។

សមុទ្រកញ្ជ្រោល កញ្ជ្រោកសាច
រលកកំណាច បំបែកម៉ុម
មេឃស្រទុំប្រែ ឱ ស្នេហ៍ខ្ញុំ
បងស្បថលាម៉ុម ទាំងចិត្តស្លុត។

មើលទៅជើងមេឃ សង្វេគប្រាណ
នឹកឃើញកល្យាណ ចិត្តស្រយុត
"កោះរង់ "សន្លឹម ដែនសមុទ្រ
ស្នេហ៍បរិសុទ្ធ ស្មោះអស់ន័យ។

ឱ "កោះរង់ "អើយ កុំរង់ចាំ
ដួងចិត្តប្រេះស្រាំ ទុក្ខរីងរៃ
ទុកបងគូកម្ម ដូចដទៃ
អូនប្រែបំភ្លៃ ក្បត់ស្នេហ៍យើង៕

ការអានមានប្រយោជន៍៖ កំណាព្យ ៣ ភាសា
http://r-b-u.blogspot.com
Water Monk
Like ·

No comments: