Thursday, January 9, 2014

rbu ទុក្ខកម្មអតីត

ប្រៀបធៀបព្រោះស្ដាយ រឿងអតីត
សោកសៅជីវិត សែននឿយណាយ
ហេតុអ្វីកម្មខ្ញុំ ពុំរសាយ
ស្ដាយអើយសែនស្ដាយ ថយពុំបាន។

ពេលវេលារុញ សង្ខុញខ្ញុំ
ទៅមុខជើងជ្រុំ ក្រឡះប្រាណ
ក្រឡេកមើលក្រោយ ខ្វះក្លាហាន
ឃ្លាតឆ្ងាយតែប្រាណ ចិត្តមិនដាច់។

ឱ ប្រុសបណ្ដូល បងសម្លាញ់
អតីតបងផ្ចាញ់ ចប់មិនស្រេច
ស្រណោះស្នេហ៍យើង បងចិត្តដាច់
មិនគួរសម្រេច ចែកផ្លូវគ្នា។

តើបងដឹងទេ អូនសព្វថ្ងៃ
នឹកឃើញប្រុសថ្លៃ ទ្រូងរងា
នៅជាមួយកូន ព្រាត់កំព្រា
ឃើញក្មេងនានា រស់ជុំប៉ា។

ពេលឮកូនសួរ អំពីពុក
អូនធ្លាក់ទឹកមុខ អាណិតវា
រលោងទឹកភ្នែក ចិត្តសោកា
មិនដឹងថ្ងៃណា ស្រាកស្រាន្តទុក្ខ។
ខ្ញុំឃើញគេរៀបការ .....  — with Saron Rangsey.

No comments: