Thursday, January 9, 2014

rbu វីរកម្មករ Heroic Workers Fallen for Wages and Democracy

វីរកម្មករ ដ៏ក្លាហាន
ស៊ូបូជាប្រាណ ដើម្បីជាតិ
ជីវិតលះបង់ មិនប្ដូរធាតុ
ខ្លួនជាតិជាខ្មែរ មិនប្រែចិត្ត។

ជីវិតបាត់ទៅ នៅកេរ្តិ៍ឈ្មោះ
ពេញកិត្តិយស អង់អាចពិត
គម្រូឧត្តម សមពិសិដ្ឋ
ស៊ូលះជីវិត ដើម្បីខ្មែរ។

ប្រឆាំងប្ដូរប្ដេជ្ញ មិនចុះញ៉ម
ក្រាលឈាមក្រហម ដើម្បីកែ
ប្ដូរអំណាចកោង ជាន់រាស្ត្រខ្មែរ
ដើម្បីជាតិខ្មែរ ផុតគ្រោះភ័យ។

ពលីកម្មនេះ ពេញកិត្តិយស
ឧត្តមខ្ពង់ខ្ពស់ មានតម្លៃ
លើសជនផ្ដាច់ការ ដែលព្រៃផ្សៃ
បញ្ជាប្រល័យ បាញ់ប្រហារ។

សូមការឈឺចាប់ ជនរងគ្រោះ
នៅជាប់កេរ្តិ៍ឈ្មោះ កោតសក្ការ
គោរពឧទ្ទិស ពីគ្រប់គ្នា
ដើម្បីលើកជា វីរជន។

វីរកម្មករ ដ៏អង់អាច
តស៊ូមិនខ្លាច ប្ដូរជីពជន្ម
ទារយុត្តិធម៌ ផ្លូវទន់ភ្លន់
តទល់ទុរជន ដ៏យង់ឃ្នង។

ពលីកម្មខ្ពស់ ទារសេរី
ប្រជាធិបតេយ្យ ការគ្រប់គ្រង
កប់ចោលផ្ដាច់ការ សែនយង់ឃ្នង
ដើម្បីខ្មែរផង ផុតមរណា៕
០៨ មករា ២០១៤ / 08 Jan. List of the six garment factory workers, all male, killed by the armed forces on 03 Jan. 2014

បញ្ជីរាយនាម កម្មករ ភេទប្រុស ទាំង ៦នាក់ ដែលត្រូវកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ កាលពីថ្ងៃទី ០៣ ខែមករា ២០១៤ ( មានបញ្ជាក់ ទ...See More

No comments: