Thursday, January 9, 2014

កម្មករតវ៉ា

អត់ព្រម អត់ព្រម គឺអត់ព្រម
កម្មករប្រឈម តវ៉ាទល់
កែវរ៉េមីចេញ មកពន្យល់
ទឹកមុខច្របល់ ឃើញស្លេកៗ។

កម្មករតវ៉ា ថាបានចាំ
សាមសិបបួនឆ្នាំ ចាំយូរពេក
កំណែទម្រង់ ដូចលក់ដេក
ដូចពឹងចាំមេឃ សុំទឹកភ្លៀង។

ទារប្រាក់ខែគោល មួយរយហុក
ចង់រស់មានសុខ ជីវភាពទៀង
រដ្ឋាភិបាល មានលម្អៀង
ប្រឹងច្រៀងបន្ត ឆ្លើយដោះសា។

កម្មករទាមទារ ប្រាក់ខែគ្រប់
ខំធ្វើការយប់ នៅវេទនា
ទំនិញឡើងថ្លៃ គ្រប់វេលា
ស្រុះគ្នាតវ៉ា យុត្តិធម៌។
លោក រ៉ុង ឈុននិងលោក កែវ រ៉ាមី !
30/12/13

No comments: