Monday, September 30, 2013

rbu កោះត្រល់កោះខ្មែរ

កោះត្រល់កោះខ្មែរ ទោះបីយួនកែ
ខំបំបិទតាង មើលជប៉ុនមើល៍
រុស្ស៊ីត្រួតកាង ជប៉ុនអះអាង
ទារកោះគួរីល។

ជប៉ុនចាញ់សឹក ទោះបីខ្លួនថ្នឹក 
ចម្បាំងននៀល រុស្ស៊ីដណ្ដើម
យកកោះគួរីល ទាំងដាក់មីស្ស៊ីល
ពីឆ្នាំសែប្រាំ។

ទោះជប៉ុនដាក់ ផែនទីខ្លួនជាក់
អ.ស.ប.ចាំ ជប៉ុនតាមទារ
ទាំងប្រកាសផ្ដាំ ឲ្យរាស្ត្រគេចាំ
គួរីលជប៉ុន។

ចុះខ្មែរឯងនេះ កោះត្រល់ធំម្ល៉េះ
នាយកសែនហ៊ុន ថាកោះត្រល់យួន
ជាម្ចាស់ពីមុន ប្រកាសស៊យស៊ុន
ហាមខ្មែរទាមទារ?

ឆ្នាំសែប្រាំបួន បារាំងឲ្យយួន
ឡើងចូលត្រួតត្រា កាន់កាប់កោះត្រល់
ក្រោយគួរីលណា ម្ដេចហ៊ុនសែនថា
ទារវិញមិនបាន?

សម្ដេចតាផ្ដាំ ឲ្យកូនខ្មែរចាំ
រួមគ្នាគ្រប់ប្រាណ កោះត្រល់កោះខ្មែរ
ត្រូវទារឲ្យបាន ឲ្យតែខ្មែរមាន
កម្លាំងសាមគ្គី។

ប្រទេសណាៗ មេដឹកនាំជា
ប្រមុខមន្ត្រី គេមិនកម្សាក
ខ្លាចសាសន៍ដទៃ មិនហ៊ានស្ដីអ្វី
រឿងទឹកដីជាតិ៕
អ្នកអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ បានបញ្ចាក់ថា កោះត្រល់ដែលលោក ហ៊ុន សែន បានស៊ីញ៉េ កាត់អោយយួន នៅតែជារបស់ខ្មែរ ហើយយើងនៅតែអាចទាមទារ ទៅតាមច្បាប់អន្នរជាតិ ដើម្បីយកកោះត្រល់ មកប្រគល់អោយ ពលរដ្ឋខ្មែរវិញ។ តើលោកអ្នកគាំទ្រគំនិតនេះទេ? Price Tomico confr...See More
Like ·  · 

No comments: