Monday, September 30, 2013

rbu សង្ឃខ្លាចគេដែរ

នេះជាភ័ស្តុតាង បញ្ជាក់ថា
លោកតាសង្គ្រាជ ខ្លាចអស់បុណ្យ
បើធ្វើតាមព្រះ លោកត្រូវកុន
របូតទាំងបុណ្យ ខ្លាចខ្លួនទៀត។

សង្គមបាត់ធម៌ ទាំងលោកសង្ឃ
ស្លៀកចីវរស្បង់ ពណ៌រមៀត
តែក្នុងចិត្តលោក គេបៀនបៀត
លោកលះធម៌សៀត ទុកដោយឡែក។

នេះហើយផ្លូវចិត្ត នៅស្រុកខ្មែរ
ម្នាក់ៗខ្លាចតែ គេបំបែក
ហូតយកជីវិត ខានរស់ស្អែក
ដូចសង្ឃប្រកែក មិនធ្វើបុណ្យ។

ហ្នឹងដោយសារតែ នយោបាយ
គេរាយគ្រប់ទី ដូចដឹងមុន
ចាក់ស្នៀតឲ្យហើយ កុំគិតបុណ្យ
កែសាសនាទុន ឧបករណ៍។

សង្ឃខ្លះសព្វថ្ងៃ ត្រូវគេប្រើ
ឲ្យដើរសាបព្រោះ ឧទាហរណ៍
នយោបាយបំផ្លាញ ធម៌បវរ
ទុកកុសលធម៌ ក្រោមគូទបក្ស៕
share បន្ទាន់
អង្គការសហប្រជាជាតិ បានយកសពជនរងគ្រោៈទៅធ្វើកោសល្យវិច្ច័យ នៅវត្តចាក់អង្រែក្រោម ប៉ុន្តែចៅអធិការ

No comments: