Saturday, September 7, 2013

កំហឹងម្ចាស់ឆ្នោត


កំហឹងរាស្ត្រ ម្ចាស់ឆ្នោត ច្រឡោតខ្លាំង
ធាក់ចំម៉ាំង ទូរទស្សន៍ ទេពនីថា
ពេលស្ដាប់ឮ ឃើញមុខ ថ្លែងស័ព្ទសារ
រាស្ត្រចោទថា មេចោរ ប្លន់ឆ្នោតស្រស់។

មួយជើងប៉័ង ធាក់ម៉ាំង កណ្ដាលមុខ
រាស្ត្រកើតទុក្ខ តវ៉ា គេមិនដោះ
ស្រាយចំណង គេចង ខូចទាំងអស់
រឿងតូចសោះ ហេតុអ្វី មិនដោះស្រាយ។

គ.ជ.ប. ធ្វើនេះ មើលងាយរាស្ត្រ
ឫកច្រឡាស ឲ្យរាស្ត្រ ក្ដៅក្រហាយ
ចោទថាចោរ លួចឆ្នោត រាស្ត្រជេរម្ដាយ
រឿងវែងឆ្ងាយ រាស្ត្រចោទ ឆ្នោតចោរលួច។

លួចទៅណា ក្នុងថង់ កញ្ចប់ ក
បើវាល្អ គ្រប់ដប់ ស្រាយកំណួច
លាបង្ហាញ គ្រប់គ្នា ឆ្នោតណាលួច
ស្រាយដោះរួច ត្រឹមត្រូវ ចប់ទៅហើយ។

ទេពនីថា ក្លាយជា អគ្គចោរ
មុខខ្មូរបោរ ចោរល្បី មិនហ៊ានឆ្លើយ
យុត្តិធម៌ រាស្ត្រទារ វាព្រងើយ
រាស្ត្រដឹងហើយ ស្រែកចោទ ដៀលយ៉ាងនេះ។

ឱស្រុកខ្មែរ ឲ្យតែ នៅបែបហ្នឹង
គង់នឹងដឹង ស្រុកធ្លាក់ យ៉ាប់ជាងនេះ
រឹតហិនហោច ខ្ទេចខ្ទីរ លង់ទ្រនេស
កម្ពុជា ប្រទេស ជួបអន្តរាយ៕

      ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣
 បាតុករម្នាក់បានប្រើពាក្យទាំងនេះ៖ មួយជើងទៅ អាចោរ ទេព នីថា សន្លឹកឆ្នោត ដែលប្លន់ពីប្រជាជន
ពួកខ្ញុំជា ប្រជាជន មិនព្រមទទួលស្គាល់លទ្ឋផលនេះ ជាផ្លូវការទេ

No comments: