I didn't understand what the hell I was looking at in the beginning, but just wait for it... This is incredible!
Thursday, October 30, 2014
rbu 632 -- បងតា អូនចៅ
បងតា អូនត្រូវការលុយ បងតាចង់ឃុយ ឲ្យលុយ អូនមិនប្រកែក។
បងតា ទោះចង់ដល់ស្អែក ឬដល់ខានស្អែក មួយខែ ច្រើនខែក៏បាន។
បងតា អូនចង់់បានឡាន សុខចិត្តប្ដូរប្រាណ យកឡាន បម្រើបងតា។
បងតា រូបរាងសង្ហា ទោះអ្នកណាថា បងតា ស្បែកជ្រួញចាស់គ្រិត។
បងតា បងតាកុំគិត ក្នុងមួយជីវិត ស្លាប់ទៅ យកទៅមិនបាន។
បងតា ទាំងលុយទាំងឡាន មិនអាចដូរបាន ឲ្យខ្លួន បងតាក្មេងវិញ។
បងតា មានតែដូរទិញ យកខ្លួនអូនវិញ ដូរគ្នា បងតា អូនចៅ។
បងតា ទោះចង់ដល់ស្អែក ឬដល់ខានស្អែក មួយខែ ច្រើនខែក៏បាន។
បងតា អូនចង់់បានឡាន សុខចិត្តប្ដូរប្រាណ យកឡាន បម្រើបងតា។
បងតា រូបរាងសង្ហា ទោះអ្នកណាថា បងតា ស្បែកជ្រួញចាស់គ្រិត។
បងតា បងតាកុំគិត ក្នុងមួយជីវិត ស្លាប់ទៅ យកទៅមិនបាន។
បងតា ទាំងលុយទាំងឡាន មិនអាចដូរបាន ឲ្យខ្លួន បងតាក្មេងវិញ។
បងតា មានតែដូរទិញ យកខ្លួនអូនវិញ ដូរគ្នា បងតា អូនចៅ។
© rbu_spp 6:30 pm Oct 30, 2014 Puthpong Sao
rbu 631 -- កាំជ្រួចផ្កាភ្លើង
កាំជ្រួចផ្កាភ្លើង ផ្កាភ្លើងសប្បាយ
សំណើចក្អាកក្អាយ ក្លាយស្រែកយំភ្លាម
ទាំងយប់ងងឹត ដីក្រាលដោយឈាម
ដូចក្នុងសង្គ្រាម ចិត្តស្លុតពេកក្ដាត់។
សំណើចក្អាកក្អាយ ក្លាយស្រែកយំភ្លាម
ទាំងយប់ងងឹត ដីក្រាលដោយឈាម
ដូចក្នុងសង្គ្រាម ចិត្តស្លុតពេកក្ដាត់។
គ្រាប់មួយចុងក្រោយ ផ្ទុះដោយជីវិត
អ្នកឈរមើលជិត ឥតស្រែកមួយម៉ាត់
ដួលក្នុងថ្លុកឈាម ដង្ហើមដាច់ប៉ាត់
ជីវិតសូន្យបាត់ ក្នុងមហន្ធការ។
អ្នកឈរមើលជិត ឥតស្រែកមួយម៉ាត់
ដួលក្នុងថ្លុកឈាម ដង្ហើមដាច់ប៉ាត់
ជីវិតសូន្យបាត់ ក្នុងមហន្ធការ។
ក្រោយពីផ្កាភ្លើង ហោះឡើងរន្ទាល
ស្រស់ឆើតរាយរាល កណ្ដាលវេហាស៍
នាំគ្នាសប្បាយ ហ៊ោសើចខ្ញៀវខ្ញារ
នរណាស្មានថា ជីវិតស្លាប់ងាយ។
ស្រស់ឆើតរាយរាល កណ្ដាលវេហាស៍
នាំគ្នាសប្បាយ ហ៊ោសើចខ្ញៀវខ្ញារ
នរណាស្មានថា ជីវិតស្លាប់ងាយ។
ផ្កាអើយផ្កាភ្លើង ឡើងច្រាលពេញមេឃ
សម្រស់ពេញភ្នែក ពណ៌ផ្លេកពណ្ណរាយ
ឈាមហូរក្រាលដី ហួសនឹងនិយាយ
ប្រផ្នូលទំនាយ ដូចពីរពាន់ដប់?
សម្រស់ពេញភ្នែក ពណ៌ផ្លេកពណ្ណរាយ
ឈាមហូរក្រាលដី ហួសនឹងនិយាយ
ប្រផ្នូលទំនាយ ដូចពីរពាន់ដប់?
កាលនោះកោះពេជ្រ ស្ពានមច្ចុរាជកម្ម
សល់តែបណ្ដាំ ចិត្តញ័រចំប្រប់
ជាងបីរយនាក់ ក្លាយជាសាកសព
ស្លាប់ដង្ហើមថប់ ម្ភៃពីរវិច្ឆិកា៕
សល់តែបណ្ដាំ ចិត្តញ័រចំប្រប់
ជាងបីរយនាក់ ក្លាយជាសាកសព
ស្លាប់ដង្ហើមថប់ ម្ភៃពីរវិច្ឆិកា៕
© rbu_spp 6:25 pm Oct 30, 2014 Puthpong Sao
Fireworks tonight near Sokha Hotel 29-10-2014, Phnom Penh, Cambodia.
Sunday, October 26, 2014
របៀបខ្មែររាប់អាយុ ត្រូវផ្លូវការ
របៀបរាប់អាយុ ត្រូវផ្លូវការ សម្រួលពីក្បួនបុរាណខ្មែរ
ខ្មែរយើងរាប់អាយុគិតតាំងពីនៅក្នុងផ្ទៃ ៩ខែ១០ថ្ងៃ ថា ១ឆ្នាំ ម្ល៉ោះហើយពេលរាប៉អាយុគិតពីឆ្នាំកំណើត "ចន្ទគតិ" វាទៅជាលើសអាយុពិត (ផ្លូវការ) ១ឆ្នាំ។ ដើម្បីឲ្យងាយចាំ រាប់ឲ្យចំនិងត្រូវអាយុពិតតែម្ដង ទាល់តែចាប់រាប់ពីឆ្នាំ "បន្ទាប់ឆ្នាំកំណើត" រៀងទៅ៖
អាយុខ្ទង់១០ (ពី១០ ទៅ១៩) គេរាប់ ១០
២០ (ពី២០ ទៅ២៩) រាប់ ៨
៣០ (ពី៣០ ទៅ៣៩) រាប់ ៦
៤០ (ពី៤០ ទៅ៤៩) រាប់ ៤
៥០ (ពី៥០ ទៅ៥៩) រាប់ ២
៦០ (ពី៦០ ទៅ៦៩) រាប់ 0 (គឺ រាប់ដល់ឆ្នាំបច្ចុប្បន្នយកតែម្ដង ព្រោះ ១២ ជាលេខខួប)
៧០ (ពី៧០ ទៅ៧៩) រាប់ ១០
៨០ (ពី៨០ ទៅ៨៩) រាប់ ៨
...
ហើយបន្តរាប់ដល់ឆ្នាំ ចន្ទគតិ បច្ចុប្បន្ន នឹងដឹងអាយុពិត។
២០ (ពី២០ ទៅ២៩) រាប់ ៨
៣០ (ពី៣០ ទៅ៣៩) រាប់ ៦
៤០ (ពី៤០ ទៅ៤៩) រាប់ ៤
៥០ (ពី៥០ ទៅ៥៩) រាប់ ២
៦០ (ពី៦០ ទៅ៦៩) រាប់ 0 (គឺ រាប់ដល់ឆ្នាំបច្ចុប្បន្នយកតែម្ដង ព្រោះ ១២ ជាលេខខួប)
៧០ (ពី៧០ ទៅ៧៩) រាប់ ១០
៨០ (ពី៨០ ទៅ៨៩) រាប់ ៨
...
ហើយបន្តរាប់ដល់ឆ្នាំ ចន្ទគតិ បច្ចុប្បន្ន នឹងដឹងអាយុពិត។
ឧទាហរណ៍ ១៖ នាងម្នាក់បានកើតនៅឆ្នាំមមែ មានអាយុខ្ទង់២០ (គឺខ្ទង់ពី២០ទៅ២៩) គេត្រូវរាប់៨ ពីឆ្នាំបន្ទាប់នៃមមែ គឺ ឆ្នាំវក(១) រកា(២) ... ដល់ ថោះ(៨) "ត្រូវជា២០" រាប់ថែមដល់ឆ្នាំបច្ចុប្បន្ន មមី (គឺថែម៣ឆ្នាំទៀត) ។ ដូច្នេះ នាងមានអាយុ២៣ឆ្នាំ។
ឧទាហរណ៍ ២៖ តាម្នាក់បានកើតក្នុងឆ្នាំឆ្លូវ មានអាយុខ្ទង់៦០ ត្រូវរាប់ពីឆ្នាំបន្ទាប់យក តែម្ដង គឺ ៦០ ថែម ខាល(១) ថោះ(២) រោង(៣) ម្សាញ់(៤) មមី(៥) ដូច្នេះ គាត់មានអាយុ៦៥ឆ្នាំ។
ហេតុអ្វី អាយុខ្ទង់១០ គេរាប់១០? នោះគឺចាប់ផ្ដើមពី ០ ដល់ ៩ គេរាប់យកផ្ទាល់តែម្ដង ដោយសារក្នុងប្រព័ន្ធរបាប់គោល១០ ដែលយើងប្រើសព្វថ្ងៃ មានលេខទោល តែ១០ គឺ ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ និង ៩។ ការរាប់នេះមានខួបនៃឆ្នាំទាំង១២ គឺ ១២ ឬកាលណារាប់ដល់១២ ត្រូវរាប់សារដើម ទើបខ្ទង់២០ កាត់១ខួប រាប់ ៨ .. ខ្ទង់៣០ កាត់២ខួប រាប់ ៦ ហូរហែទៅ។
ដឹងអាយុ ប៉ុន្តែភ្លេចឆ្នាំកំណើត ក៏គេអាចរកឆ្នាំកំណើតឃើញដែរ តាមក្បួនដដែល។
Labels:
របៀបរាប់អាយុ
Location:
Phnom Penh, Cambodia
ឃើញកូនយន្តហោះ SINGAPORE AIRLINES
ឃើញកូនយន្តហោះ SINGAPORE AIRLINES ហោះហើរដោយគ្មានអ្នកបើកបរនេះ ខ្ញុំនឹកឃើញ កាលទសវត្សរ៍ទី៦០ (សង្គមរាស្ត្រនិយម) ខ្មែរយើងអាចធ្វើកូនយន្តហោះកម្សាន្ត(របៀបជាការសាកល្បង)ហោះបានច្រើនរយម៉ែតដែរ។ លោក ចៅ ស្បុន មានឈ្មោះចុះផ្សាយក្នុងទស្សនាវដ្ដីគ្រូបង្រៀន ជាអ្នកបានផលិតកូនយន្តហោះសាកល្បង។ ពត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍និងការសរសើរទូទាំងប្រទេស។
ក្រៅពីលោក ចៅ ស្បុន ក៏នៅមានលោក នាង រុន ដែលបានទៅរៀនផ្នែកយន្តសាស្ត្រ (Mechanics/Mécanique) នៅប្រទេសបារាំងនិងបានផលិតកូនយន្តហោះល្បែងកម្សាន្តនេះដែរ។
គិតពីពេលនោះមកដល់ពេលនេះ រយៈពេល៥០ឆ្នាំ ឬកន្លះសតវត្សរ៍ហើយ បើប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច ការសិក្សាអប់រំ និងបច្ចេកទេស ជាប់រហូតមកនោះ ម្ល៉េះសមពេលនេះ ខ្មែរជាអំណាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍ ទៅហើយ។
និយាយអំពីនេះ ខ្ញុំនឹកឃើញការកត់សម្គាល់របស់លោកបណ្ឌិត រ៉ាអ៊ូល ម. ហ្សេណា /Raoul Marc Jenna/ ជាអ្នកស្រាវជ្រាវសញ្ជាតិប៊ែលហ្ស៊ិក ដែលពុំសូវមានសមានចិត្តនឹងរបបសង្គមរាស្ត្រនិយមប់ុន្មានទេ។ អ្នកស្រាវជ្រាវបញ្ហាខ្មែរនេះ កាលជាង១០ឆ្នាំមុននេះបានសរសេរនៅក្នុងកាសែតភាសាបារាំង Cambodge Soir ថា "បើកុំតែមានព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់ សម្ដេចព្រះសីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ផ្លាស់របបគ្រប់គ្រងជា សាធារណរដ្ឋ ម្ល៉េះសម កម្ពុជាសព្វថ្ងៃជាប្រទេសមានកម្រិតអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ...ប្រដំប្រសងនឹងប្រទេស ម៉ាឡេស៊ី បច្ចុប្បន្ន(sic!)"។
Labels:
ឃើញកូនយន្តហោះ
Location:
Phnom Penh, Cambodia
កំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ សម្ដេចសង្្ឃ ជួន ណាត បណ្ឌិត កេង វ៉ាន់សាក់
កំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ សម្ដេចព្រះសង្ឃរាជបណ្ឌិត ជួន ណាត និង លោកបណ្ឌិត កេង វ៉ាន់សាក់ មានគម្រូជំហរស្របគ្នាត្រង់ណា?
គេតែងតែបានឮនិងនិយាយអំពីការខ្វែងទស្សនៈនិងជំហរគ្នាផ្នែកខ្លះនៃការប្រើពាក្យខ្មែរ រវាង សម្ដេចព្រះសង្ឃរាជ ជួន ណាត និងលោក កេង វ៉ាន់សាក់។ គេទទួលស្គាល់ថា សម្ដេចសង្ឃ ជួន ណាត មានប្រៀបជាង ដោយសារ លោកជាប្រមុខសង្ឃពុទ្ធសាសនាក្នុងសង្គមពុទ្ធនិយម។ ជាពិសេស ព្រះអង្គមានចំណេះដឹងជ្រៅជ្រះខាងភាសាបាលីនិងសំស្ក្រឹតដែលជាប្រភពឫសគល់នៃភាសាខ្មែរ ខ្ទង់៦០ភាគរយដែលប្រើប្រចាំថ្ងៃ ដែលលោក កេង វ៉ាន់សាក់ ពុំអាចប្រៀបនឹងព្រះអង្គបានខាងភាសាបាលីសំសស្ក្រឹតនេះ។
លោក កេង វ៉ាន់សាក់ ក៏ត្រូវគេទទួលស្គាល់ថាជាកំពូលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបដែរ ជាពិសេសលោកគឺជាអ្នកបង្កើតអង្គុលីលេខភាសាខ្មែរ ដែលមានចុះផ្សាយក្នុងទស្សនាវដ្ដីគ្រូបង្រៀនក្នុងអត្ថបទ "ខ្មែរមានអង្គុលីលេខខ្មែររ៉ូម៉ាំងប្រើហើយ" ដែលឪពុកខ្ញុំមាននិងខ្ញុំបានអានក្នុងទសវត្សរ៍ទី៦០។
ម៉ាស៊ីនសរសេរអក្សរនេះក៏ជាតឹកតាងគោលមួយធ្វើឲ្យផុសទស្សនៈផ្សេងគ្នានៃលោកទាំងពីរ។ ម៉ាស៊ីននោះពុំអាចវាយចេញពាក្យសរសេររៀបត្រួតព្យាង្គច្រើនជាន់ទេ ម្ល៉ោះហើយ លោក កេង វ៉ាន់សាក់ បានទៅសុំការអនុញ្ញាតពីសម្ដេច ជួន ណាត ដើម្បីឲ្យមានការសម្រួួលរបៀបសរសេររៀបរាយព្យាង្គ។ សម្ដេច ជួន ណាត បានលើកហេតុផលប្រភពកំណើតពាក្យដើម្បីរក្សារបៀបសរសេររៀបត្រួតព្យាង្គនៃពាក្យទាំងណានោះ។
សម្ដេច ជួន ណាត បានមានព្រះថេរដីកាថា ព្រះអង្គមិនជំទាស់នឹងការកែសម្រួលពាក្យទេ ប៉ុន្តែត្រូវមានការពិភាក្សាវែកញែកនិងសម្រេចដោយគណៈកម្មាធិការជំនាញមួយ។
អ្នកដែលមិនដែលបានស្ដាប់សម្ដេចសង្ឃ ជួន ណាត អធិប្បាយអំពីធម៌អាថ៌ឬភាសាប្រពៃណីទំនាមទម្លាប់ខ្មែរតាមវិទ្យុុជាតិកាលព្រះអង្គនៅមានព្រះជន្មឬតាមកាស្សែត ខ្សែអាត់មានសល់នៅដល់សព្វថ្ងៃ មុខជាថា លោក កេង វ៉ាន់សាក់ មានទស្សនៈទំនើបនិងជឿនលឿនជាង។ ប៉ុន្តែ បើអ្នកបានស្ដាប់ព្រះអង្គបរិយាយវិញនោះ មុខជាមានការភ្ញាក់ផ្អើល លើគំនិតទាន់សម័យនៃអ្នកប្រាជ្ញអង្គនេះ។ ព្រះអង្គបានឲ្យយោបល់លើការកុំជឿអ្វីៗ ដោយគ្មានហេតុផល ដូចជាជំនឿធ្មេចលើហោរ ។ល។ គឺជាអ្វីដែលស្របនឹងឱវាទរបស់ព្រះពុទ្ធថា "ជំនឿមានក្នុងទីណា ការពិចារណាត្រូវមានក្នុងទីនោះ។ មនុស្សត្រូវប្រើប្រាជ្ញាជាគ្រឿងពិចារណារកហេតុផល"។
យ៉ាងណា លោកទាំងពីរមានគម្រូជំហរស្របគ្នាត្រង់ ខ្មែរត្រូវមានទម្លាប់ត្រឹមត្រូវក្នុងការនិយាយឲ្យចំតួអក្សរ ឧទាហរណ៍ដូចជា "ត្រឹមត្រូូវ" ពុំមែន "ត្ហឹមត្ហូវ" , រៀន ពុំមែន ហ្អៀន ... បណ្ដោយ ពុំមែន ប៉ារ៉ោយ ក្រោយ ពុំមែន ក្ហោយ។ល។ ក្នុងទម្លាប់និយាយខ្មែរ ឬ ភាសានិយាយ មានកម្លាយសំឡេងខ្លះ ដូចជា "[ជើង] ដ/ឌ" ក្លាយទៅជា "[ជើង] រ៉/រ" និង ក្លាយបន្តជា "[ជើង] ហ/ហ៊" ឧទាហរណ៍៖ "ជេរម្ដាយ" > "ជេរម្រ៉ាយ" > "ជេរម្ហាយ" ជាដើម។
អំណួតតែងតែក្លាយជាការច្រណែន
អំណួតដែលគ្មានអ្វីអួតតែងតែក្លាយជាការច្រណែន។ កុំច្រណែននឹងខ្លួួនឯងក្រែងភ្លាត់ទៅលើគេ។
Vanity with nothing to boast would become envy. Don't be the envy of yourself.
Vanity with nothing to boast would become envy. Don't be the envy of yourself.
នេះទាល់តែវិភាគបែបទស្សនវិជ្ជានិងតក្កវិជ្ជា។ តាមតក្កវិជ្ជា (ផ្នែកមួយនៃគណិតវិទ្យាដែលប្រើមូលដ្ឋានវិចារណ៍វិទ្យានោះ) អ្វីៗមានលក្ខណៈខ្លួួនឯង ជាឧទាហរណ៍ ១ = ២ : ២ ... ៥ : ៥ ... ប៉ុន្តែ ១ = ១, ពេលខ្លះមានការចាំបាច់ត្រូវបញ្ជាក់ថា ១ = ១ ឬ ១ស្មើនឹងខ្លួនវា មុននឹងនឹងឆ្លងទៅពន្យល់វគ្គបន្ទាប់ ...
ឬ តាមទស្សនវិទ្យា "ខ្ញុំគឺខ្ញុំ" ។ តើមានលក្ខណៈខុសគ្នាយ៉ាងណា រវាង "ខ្ញុំគឺខ្ញុំ" និង "ខ្ញុំគឺខ្លួនឯង"? ខ្ញុំគឺខ្លួនឯង អាចមានន័យថា ខ្ញុំគឺខ្លួនអ្នកឯង។ បែបនេះ គឺពុំមានការទទួលយកទេ។ ដូច្នេះ "ខ្ញុំគឺ[ខ្លួន]ខ្ញុំ" ជាជាង "ខ្ញុំគឺ[ខ្លួន]ឯង"។
ន័យរបស់ប្រយោគខាងដើមនោះគឺ ត្រូវចេះឃុំគ្រងអារម្មណ៍ខ្លួនឯងកុំឲ្យមានអំណួតជ្រុល(ហួសព្រំដែន)៖ អំណួតដែលគ្មានអ្វី(ឬអស់អ្វី)អួត តែងតែក្លាយជាការច្រណែន។ បើអួតអំពីខ្លួនឯងញយៗ វានឹងបង្កើតភាពក្រអឺត ... បែបនេះ ពេលណាមួយ វានឹងអាចភា្លត់ទៅលើអ្នកដទៃ។ រីឯ ន័យរបស់ប្រយោគទីពីរនោះ គឺជា ការអប់រំគុណធម៌ខ្លួនឯង ឬ សីលធម៌សង្គម។
តើគួរប្រើឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'ឬ' សីលធម៌សង្គម" ឬមួយក៏ឃ្លា "ការអប់រំគុណធម៌ខ្លួនឯង 'និង' សីលធម៌សង្គម"? តាមភាសាតក្កវិទ្យា "ក 'ឬ' ខ" មានន័យ៖
ឬមួយ 'មាន' ក 'ពុំមាន' ខ
ឬមួយ 'មាន' ខ 'ពុំមាន' ក
ឬមួយ 'មាន' ក 'និង' 'មាន' ខ
ឬមួយ 'មាន' ក 'ពុំមាន' ខ
ឬមួយ 'មាន' ខ 'ពុំមាន' ក
ឬមួយ 'មាន' ក 'និង' 'មាន' ខ
Labels:
អំណួត-ការច្រណែន
Location:
Phnom Penh, Cambodia
បរាជ័យពុំមែនជាមេរៀននៃជោគជ័យទេ
បរាជ័យពុំមែនជាមេរៀននៃជោគជ័យទេ។ វាជាលទ្ធផលខកបំណងនៃការអនុវត្តមេរៀនចាស់ និង ជាមូលដ្ឋានឲ្យបង្កើតមេរៀនថ្មីសម្រាប់ជោគជ័យ បើគេអនុវត្តវាបានត្រឹមត្រូវ។
Failure is not the lesson of Success. It is the disappointed result of the application of old lessons and is the foundation for creating new examples for Success if properly implemented.
Labels:
បរាជ័យ-ជោគជ័យ
Location:
Phnom Penh, Cambodia
rbu 630 -- ទ្រឹស្ដីនិងប្រតិបត្តិ THEORY AND PRACTICE
ការចេះត្រឹមតែទ្រឹស្ដីប្រដូចបាននឹងការមើលផ្ទាំងគំនូរ ដែលឃើញតែមួយខាងនិងស្រមៃ។ រីឯការចេះទាំងទ្រឹស្ដីនិងប្រតិបត្តិប្រដូចបាននឹងការមើលនិងស្ទាបរូបចម្លាក់ ដែលឃើញពីគ្រប់ទិសនិងប៉ះដឹងគ្រប់សណ្ឋាន។ Knowing just theory is like viewing a painting that you see only from one side and imagine it. And knowledge of theory and practice is like watching and touching a sculpture that you can see and feel it from every corner and relief.
Theory is like viewing a painting that feeds,
Only sights seen from one side that leads [your imagination].
And how about the practice of knowledge you earn,
Together with theory that you learn?
Only sights seen from one side that leads [your imagination].
And how about the practice of knowledge you earn,
Together with theory that you learn?
Theory and practice combined together,
Is like watching and touching a living sculpture
That can be seen from every corner really,
And felt at each relief as reality.
Is like watching and touching a living sculpture
That can be seen from every corner really,
And felt at each relief as reality.
© rbu_spp 8:12 am Oct 27, 2014 Puthpong Sao
rbu 629 -- រឿងសម្ងាត់
រឿងសម្ងាត់ ប្រាប់គេ លែងសម្ងាត់
THE SECRET TOLD IS NO MORE SECRET
THE SECRET TOLD IS NO MORE SECRET
កូនស្រី តូចស្ដី ថា៖"ម៉ែហ្អា៎"
"ឱនមកឆាប់ណា កូនខ្សឹបប្រាប់
"រឿងសំខាន់មួយ ឱនមកឆាប់
"តិចកូនលែងប្រាប់ 'រឿងសម្ងាត់' "។
"ឱនមកឆាប់ណា កូនខ្សឹបប្រាប់
"រឿងសំខាន់មួយ ឱនមកឆាប់
"តិចកូនលែងប្រាប់ 'រឿងសម្ងាត់' "។
ម្ដាយថា៖"រឿងអ្វី ស្ដីមិនបាន
"ម្ដេចកូនគិតស្មាន លាក់ជិតបាត់
"រឿងប្រាប់គេហើយ លែងសម្ងាត់
"កូនត្រូវប្រយត្ន កុំនិយាយ"។
"ម្ដេចកូនគិតស្មាន លាក់ជិតបាត់
"រឿងប្រាប់គេហើយ លែងសម្ងាត់
"កូនត្រូវប្រយត្ន កុំនិយាយ"។
"រឿងសម្ងាត់អ្វី តែប្រាប់គេ
"កូនស្រីដឹងទេ បើទម្លាយ
"ប្រាប់ឲ្យគេដឹង គិតងាយៗ
"ពេលកូននិយាយ លែង 'សម្ងាត់' "។
"កូនស្រីដឹងទេ បើទម្លាយ
"ប្រាប់ឲ្យគេដឹង គិតងាយៗ
"ពេលកូននិយាយ លែង 'សម្ងាត់' "។
នៅក្នុងលោកនេះ ពុំមានអ្វី
ដូចដែលស្រដី ថាលាក់បាត់
ឯអ្វីដែលថា រឿងសម្ងាត់
លាក់បាត់តែនៅ ភពគ្មានមនុស្ស៕
ដូចដែលស្រដី ថាលាក់បាត់
ឯអ្វីដែលថា រឿងសម្ងាត់
លាក់បាត់តែនៅ ភពគ្មានមនុស្ស៕
© rbu_spp 1:55 pm Oct 26, 2014 Puthpong Sao
Labels:
រឿងសម្ងាត់
Location:
Phnom Penh, Cambodia
Friday, October 24, 2014
rbu 628 -- ស្លៀកខ្យល់បាំងមេឃ
ការទិទៀនគឺជាការគាំទ្រមិនផ្ទាល់ពីគំហើញមុំបញ្ច្រាស
CRITICISM IS AN INDIRECT SUPPORT FROM AN INVERSE ANGLE
នាងពាក់ថ្នាំពណ៌ ជាសម្លៀក
ឃើញដូចប៉ះបៀក ប៉ាតលើកាយ
បន្លំជាពស្ត្រ(១) ស្រស់ឆើតឆាយ
មើលជិតឃើញឆ្ងាយ ភ្នែកមិនដាក់។
ឃើញដូចប៉ះបៀក ប៉ាតលើកាយ
បន្លំជាពស្ត្រ(១) ស្រស់ឆើតឆាយ
មើលជិតឃើញឆ្ងាយ ភ្នែកមិនដាក់។
សុដន់ក្បំគូ ទ្រលូលន់
នៅពេលបានគន់ ឃើញប្រចក្ស
អារម្មណ៍ប្រជែង ចង់ថ្នមថ្នាក់
លោមចិត្តស្មោះស្មគ្រ ជាគូស្នេហ៍។
នៅពេលបានគន់ ឃើញប្រចក្ស
អារម្មណ៍ប្រជែង ចង់ថ្នមថ្នាក់
លោមចិត្តស្មោះស្មគ្រ ជាគូស្នេហ៍។
នាងលែងខ្លួនស្រស់ ទាំងអស់ដល់
ពុំមានអ្វីសល់ ឃើញម្យ៉ាងដែរ
ភ្លៅត្បៀតត្បិតជិត ពិនិត្យក្បែរ
មុខតែចិត្តទន់ យន់ស្រមៃ។
ពុំមានអ្វីសល់ ឃើញម្យ៉ាងដែរ
ភ្លៅត្បៀតត្បិតជិត ពិនិត្យក្បែរ
មុខតែចិត្តទន់ យន់ស្រមៃ។
ឃើញឋានសួគ៌ា គ្រាមួយនោះ
អង្គនាគទម្លុះ ស្រមោលថ្លៃ
បីបមបន្លែង ឆោមចរណៃ
អាក្រាតស្អាតក្រៃ ស្រីទេពី។
អង្គនាគទម្លុះ ស្រមោលថ្លៃ
បីបមបន្លែង ឆោមចរណៃ
អាក្រាតស្អាតក្រៃ ស្រីទេពី។
ស្លៀកខ្យល់បាំងមេឃ សិល្បៈថ្មី
ល្បីពេញផែនដី គ្រប់ទិសទី
ប្រុសៗចូលចិត្ត ភ្នែកមូលមីរ
ផ្ដោតមើលវក់វី កាយស្លៀកមេឃ៕
ល្បីពេញផែនដី គ្រប់ទិសទី
ប្រុសៗចូលចិត្ត ភ្នែកមូលមីរ
ផ្ដោតមើលវក់វី កាយស្លៀកមេឃ៕
(១) ពស្ត្រ = សម្លៀកបំពាក់
© rbu_spp 10:53 am Oct 125, 2014 Puthpong Sao
rbu 627 -- បានស៊ីឈ្លោះគ្នា
ក្រពះញ័រប្រាណ រំខានមាត់ហើយ
ម្ដេចនៅកន្តើយ មិនឆាប់ហូបរ៉ា
រមូលពោះខ្លាំង ចិត្តអន្ទះសារ
ដឹងឆ្ងាញ់យ៉ាងណា ឆ្ងាញ់មាត់ក្រពះ។
ម្ដេចនៅកន្តើយ មិនឆាប់ហូបរ៉ា
រមូលពោះខ្លាំង ចិត្តអន្ទះសារ
ដឹងឆ្ងាញ់យ៉ាងណា ឆ្ងាញ់មាត់ក្រពះ។
ភ្នែកបានត្រឹមមើល ប្រាប់ផ្លូវឲ្យត្រង់
ទោះបីខ្លាំងចង់ ចង់មិនអាចឈ្នះ
ខ្លួននៅខុសផ្លូវ មាត់ទៅក្រពះ
តម្រង់ទៅផ្ទះ ផ្ទះនៅឯណា?
ទោះបីខ្លាំងចង់ ចង់មិនអាចឈ្នះ
ខ្លួននៅខុសផ្លូវ មាត់ទៅក្រពះ
តម្រង់ទៅផ្ទះ ផ្ទះនៅឯណា?
ច្រមុះក៏ថា តវ៉ាណាស់ដែរ
ខ្លួនបានគ្រាន់តែ គេប្រើធ្វើការ
ឲ្យចាំស្រង់ក្លិន ដូចឥតអសារ
ដូចតែទន្តា ទំពារឲ្យគេ។
ខ្លួនបានគ្រាន់តែ គេប្រើធ្វើការ
ឲ្យចាំស្រង់ក្លិន ដូចឥតអសារ
ដូចតែទន្តា ទំពារឲ្យគេ។
ឯបំពង់ ក ក៏ថាត្អូញត្អែរ
រអ៊ូណាស់ដែរ អំពល់ម្ល៉េះទេ
បានត្រឹមបើកផ្លូវ ច្រណែននឹងគេ
គ្មានពេលទំនេរ ពេលគេឃ្លានស្រេក។
រអ៊ូណាស់ដែរ អំពល់ម្ល៉េះទេ
បានត្រឹមបើកផ្លូវ ច្រណែននឹងគេ
គ្មានពេលទំនេរ ពេលគេឃ្លានស្រេក។
មាត់ថាតែផ្ដាស ខ្លួននេះឯណា
ត្រឹមទប់អាហារ ធ្វើការហួសពេក
អណ្ដាតនោះទេ កេងបានតម្រេក
អ្នកឆ្ងាញ់់ឃើញមេឃ អណ្ដាតក្រពះ៕
ត្រឹមទប់អាហារ ធ្វើការហួសពេក
អណ្ដាតនោះទេ កេងបានតម្រេក
អ្នកឆ្ងាញ់់ឃើញមេឃ អណ្ដាតក្រពះ៕
© rbu_spp 7:02 pm Oct 24, 2014 Puthpong Sao
Labels:
បានស៊ីឈ្លោះគ្នា
Location:
Phnom Penh, Cambodia
rbu 626 -- មើលនាងច្រហ
អ្នកគូរចេះគិត ប្រតិដ្ឋរឿងមែន
ពិតនោះមែនទែន មែនពិតរឿងហ្នឹង
អ្នកណាក៏ឮ ខ្លះទាំងឃើញដឹង
ការពិតអ៊ីចឹង ពិតហួសនឹងថ្លែង។
ពិតនោះមែនទែន មែនពិតរឿងហ្នឹង
អ្នកណាក៏ឮ ខ្លះទាំងឃើញដឹង
ការពិតអ៊ីចឹង ពិតហួសនឹងថ្លែង។
មិនថាប្រុសស្រី ពេលងុយជោកខ្លាំង
សំឡេងក្ដុងក្ដាំង ឮខ្លាំងក្ដែងៗ
ពុំអាចបើកភ្នែក ទោះទាំងចង់សែង
នៅពុំអាចក្រែង បើកភ្នែកឲ្យធ្លោ។
សំឡេងក្ដុងក្ដាំង ឮខ្លាំងក្ដែងៗ
ពុំអាចបើកភ្នែក ទោះទាំងចង់សែង
នៅពុំអាចក្រែង បើកភ្នែកឲ្យធ្លោ។
ជើងមុខតែជា គេប្រើជួសដៃ
ឈោងរាវស្រមៃ បិទសំឡេងរោទិ៍
គិតថារំខាន សំឡេងឡាឡូ
រឿងខ្មាសជាថ្នូរ លែងគិតមិនសម។
ឈោងរាវស្រមៃ បិទសំឡេងរោទិ៍
គិតថារំខាន សំឡេងឡាឡូ
រឿងខ្មាសជាថ្នូរ លែងគិតមិនសម។
នាងលើកជើងឈោង ឃើញធ្លុងច្រហ
ឲ្យអ្នកឃើញអរ ចាញ់បោកអារម្មណ៍
ស្រមៃផ្ដេសផ្ដាស ស្រីខុសក្រឹត្យក្រម
បើបានមើលចំ មុខព្រឺរោមា។
ឲ្យអ្នកឃើញអរ ចាញ់បោកអារម្មណ៍
ស្រមៃផ្ដេសផ្ដាស ស្រីខុសក្រឹត្យក្រម
បើបានមើលចំ មុខព្រឺរោមា។
ឃើញនាងច្រហ ដាក់នាឡិកា
ខ្លះមុខគិតថា បើបានកើតជា
ម៉ោងរោទិ៍រាល់ថ្ងៃ បានស្រីជាគ្នា
លែងនៅកំព្រា រងាបេះដូង។
ខ្លះមុខគិតថា បើបានកើតជា
ម៉ោងរោទិ៍រាល់ថ្ងៃ បានស្រីជាគ្នា
លែងនៅកំព្រា រងាបេះដូង។
រឿងគួរសរសើរ គឺអ្នកគូរទេ
ចេះគិតគ្នាន់គ្នេរ អណ្ដែតអណ្ដូង
ឲ្យអ្នកបានឃើញ ព្រឺរោមសំពោង
ដូចធ្លាក់អណ្ដូង កាមទេពសុបិន៕
ចេះគិតគ្នាន់គ្នេរ អណ្ដែតអណ្ដូង
ឲ្យអ្នកបានឃើញ ព្រឺរោមសំពោង
ដូចធ្លាក់អណ្ដូង កាមទេពសុបិន៕
© rbu_spp 5:29 pm Oct 24, 2014 Puthpong Sao
Labels:
មើលនាងច្រហ
Location:
Phnom Penh, Cambodia
Thursday, October 23, 2014
rbu 625 -- ត្រីបបែលយក្សទឹកសាបទន្លេមេគង្គកម្ពុជា
កម្ពុុជាខ្ទ័រខ្ទារ ឈ្មោះទៀតហើយ
បបែល ព្រះអើយ ត្រីទឹកសាប
មេគង្គកម្ពុជា ដូចឃើញស្រាប់
អ្នកឯកទេសប្រាប់ រូបថតត្រី។
លោក ហ្សិប ហូហ្កឹន /Zeb Hogan/ បញ្ជាក់ថា
ជាស្ដេចមច្ឆា លើផែនដី
បបែលអំបូរ ស្ដេចយក្សត្រី
ស្រុកខ្មែរជាប់ល្បី កេរធម្មជាតិ។
ធំណាស់ៗ មើលនេះនែ៎
ពិតធំជាងគេ មើលទៅមាឌ
ទូរទស្សន៍អាមេរិក ថតផ្សាយព្រាត
វាស់តាមខ្នាតមាត្រ បួនម៉ែតពិត។
ត្រីធំបំផុត ក្រៃកន្លង
ទឹកសាបសព្វដង ពេលពិនិត្យ
គ្មានត្រីណាៗ ប៉ុនឃើញជិត
សម្បើមពេកពិត បបែលខ្មែរ៕
Giant Stingray ត្រីបបែលយក្ស រូបថតរបស់លោក Zeb Hogan សម្រាប់ National Geographic។ពួកអ្កកឯកទេសមច្
© rbu_spp 10:12 pm Oct 23, 2014 Puthpong Sao
Giant Stingray. Photograph courtesy Zeb Hogan for National Geographic - Fish experts believe the giant stingray, such as this one in Cambodia's Mekong River, is the largest freshwater species on Earth. This specimen measured more than 13 feet (4 meters) long
Labels:
ត្រីបបែលយក្្ស
Location:
Mekong River
Tuesday, October 21, 2014
rbu 624 បាំងឆិតបិទចុង
បាំងឆិតបិទចុង ហ្នុងនៅឃើញ
គល់ភ្នំជំទើញ ញេញជំទាស់
មាត់ព្រើលរមឹល ភ្នែករមាស់
យកដៃញីគាស់ រលាស់ស្បៃ។
គល់ភ្នំជំទើញ ញេញជំទាស់
មាត់ព្រើលរមឹល ភ្នែករមាស់
យកដៃញីគាស់ រលាស់ស្បៃ។
រលាក់ទាំងសាច់ ដាច់អារម្មណ៍
ទ្រូងពិបាកទ្រាំ ថ្លៃអើយថ្លៃ
បានមើលមួយភ្លែត នឹករាល់ថ្ងៃ
មិនភ្លេចស្រមៃ សុបិនញឹក។
ទ្រូងពិបាកទ្រាំ ថ្លៃអើយថ្លៃ
បានមើលមួយភ្លែត នឹករាល់ថ្ងៃ
មិនភ្លេចស្រមៃ សុបិនញឹក។
បើយល់សប្ដិឃើញ នៅពេលយប់
ដៃមុខសន្ធប់ ថាចាំព្រឹក
កុំអាលខឹងងើប រសើបនឹក
រមួលសន្ធឹក រឭកនាង។
ដៃមុខសន្ធប់ ថាចាំព្រឹក
កុំអាលខឹងងើប រសើបនឹក
រមួលសន្ធឹក រឭកនាង។
ឱភ្នំសួគ៌គូ គន់យូរគិត
ចង់តែមើលជិត ពិនិត្យរាង
គូភ្នែកប្រុសណា ថាគ្រាន់ជាង
គេចមុខពីនាង វាងមិនមើល?
ចង់តែមើលជិត ពិនិត្យរាង
គូភ្នែកប្រុសណា ថាគ្រាន់ជាង
គេចមុខពីនាង វាងមិនមើល?
ចង់អង្អែលថ្នម ប្រលោមលេង
បន្លែងស្រីក្មេង តាមចិត្តព្រើល
ព្រឺព្រួចកាមា អារម្មណ៍ជ្រើល
មានភព្វបានមើល មើលមិនឈប់។
បន្លែងស្រីក្មេង តាមចិត្តព្រើល
ព្រឺព្រួចកាមា អារម្មណ៍ជ្រើល
មានភព្វបានមើល មើលមិនឈប់។
ប្រុសគេប្រុសខ្ញុំ ពុំប្រកាន់
ប្ដីនាងប្រចណ្ឌ ស្រឡាញ់ងប់
នាងចង់ធ្វើបុណ្យ ឲ្យពេញស៊ប់
បង្គ្រប់ជីវិត លក្ខណ៍ចិត្តស្រី។
ប្ដីនាងប្រចណ្ឌ ស្រឡាញ់ងប់
នាងចង់ធ្វើបុណ្យ ឲ្យពេញស៊ប់
បង្គ្រប់ជីវិត លក្ខណ៍ចិត្តស្រី។
បង្ហាញទាន់ក្មេង ឱកាសមាន
ធ្វើបុណ្យចែកទាន ទាន់នៅខ្ចី
ទុកយូរបន្តិច ជ្រួញតិចអី
កុំខឹងស្រីៗ បញ្ចេញសាច់។
ធ្វើបុណ្យចែកទាន ទាន់នៅខ្ចី
ទុកយូរបន្តិច ជ្រួញតិចអី
កុំខឹងស្រីៗ បញ្ចេញសាច់។
© rbu_spp 3:37 pm Oct 21, 2014 Puthpong Sao
ទៅញ៉ាំការមិត្តភក្កិល្ងាចមិញនៅកោះពេជ្រ សប្បាយអស់ទាស់
Labels:
បាំងឆឹត
Location:
Phnom Penh, Cambodia
Friday, October 17, 2014
rbu 623 -- ក្រមុំជាន់មុន
ឱ ត្រីពណ៌អើយ ពណ៌មាសពិត
ដូចពណ៌ជីវិត សព្វចិន្តា
ឃើញអ្នកចង់ថ្នម ក្នុងហត្ថា
ខ្លាចម្ចាស់អ្នកថា ប្រលោមលេង។
ដូចពណ៌ជីវិត សព្វចិន្តា
ឃើញអ្នកចង់ថ្នម ក្នុងហត្ថា
ខ្លាចម្ចាស់អ្នកថា ប្រលោមលេង។
ត្រីអើយត្រីមាស មាសសំណព្វ
សំណាងគ្រប់ដប់ កាលពីក្មេង
ឥឡូវប្រែភ័ន្ត ជីវិតផ្សេង
ដូចក្នុងរឿងព្រេង ពិភពថ្មី។
សំណាងគ្រប់ដប់ កាលពីក្មេង
ឥឡូវប្រែភ័ន្ត ជីវិតផ្សេង
ដូចក្នុងរឿងព្រេង ពិភពថ្មី។
ត្រីមាស មាសអើយ ជីវិតអ្នក
ភព្វមានពេញលក្ខណ៍ ម្ចាស់ប្រណី
សំណាងជាងខ្ញុំ លើផែនដី
បញ្ចុកចំណី ព្រឹកថ្ងៃយប់។
ភព្វមានពេញលក្ខណ៍ ម្ចាស់ប្រណី
សំណាងជាងខ្ញុំ លើផែនដី
បញ្ចុកចំណី ព្រឹកថ្ងៃយប់។
ត្រីមាសក្នុងបឹង ព្រះប្រទាន
សំណាងអ្នកមាន មានលើសលប់
ឯខ្ញុំកំព្រា ខ្វះសព្វគ្រប់
រងារាល់យប់ ឯងឯកា។
សំណាងអ្នកមាន មានលើសលប់
ឯខ្ញុំកំព្រា ខ្វះសព្វគ្រប់
រងារាល់យប់ ឯងឯកា។
ស្នាដៃប្រណីត ជីវិតត្រី
មាសមានមេត្រី ថ្នមរក្សា
ក្រមុំជាន់មុន គេមេត្តា
វិចិត្រអស្ចារ្យ ក្បាច់ជុលប៉ាក់៕
មាសមានមេត្រី ថ្នមរក្សា
ក្រមុំជាន់មុន គេមេត្តា
វិចិត្រអស្ចារ្យ ក្បាច់ជុលប៉ាក់៕
© rbu_spp 6:26 pm Oct 17, 2014 Puthpong Sao
Labels:
ក្រមុំជាន់មុន
Location:
Phnom Penh, Cambodia
rbu 622 -- កាត់វាលជីវិត
ស្នាដៃវិចិត្រ ពិសេសក្រៃ
ជាងប្រសប់ច្នៃ គេហ៍សិល្បៈ
យ៉ាងស្ទាត់ជំនាញ គូរជុលចាក់
អំណត់ប៉ិនប៉ាក់ សព្វក្បាច់ក្បាំង។
ជាងប្រសប់ច្នៃ គេហ៍សិល្បៈ
យ៉ាងស្ទាត់ជំនាញ គូរជុលចាក់
អំណត់ប៉ិនប៉ាក់ សព្វក្បាច់ក្បាំង។
ទាំងរូបទាំងពណ៌ ល្អប្រណីត
ចលនាសម្រិត ពេញសម្រាំង
មើលសេះប្រាំពីរ ពេញកម្លាំង
ប្រណាំងរត់កាត់ វាលពិតៗ។
ចលនាសម្រិត ពេញសម្រាំង
មើលសេះប្រាំពីរ ពេញកម្លាំង
ប្រណាំងរត់កាត់ វាលពិតៗ។
សម្រស់សោភ័ណ ទេសភាព
កាត់ទីទំនាប វាលជីវិត
មើលឆ្ងាយឃើញសម ដូចមើលជិត
ឃើញហើយនឹកគិត វដ្ដសង្សារ។
កាត់ទីទំនាប វាលជីវិត
មើលឆ្ងាយឃើញសម ដូចមើលជិត
ឃើញហើយនឹកគិត វដ្ដសង្សារ។
នេះសេរីភាព នៃជីវិត
ពន្លឺពេញពិត ពីសុរិយា
សាយសព្វផែនដី មេឃភ្លឺថ្លា
គន់មើលកាលណា ទុក្ខរសាយ។
ពន្លឺពេញពិត ពីសុរិយា
សាយសព្វផែនដី មេឃភ្លឺថ្លា
គន់មើលកាលណា ទុក្ខរសាយ។
ឱ ផ្កាវាលអើយ ផ្កាវាលវែង
នឹកកាលពីក្មេង លេងសប្បាយ
បេះផ្កាព្រៃថើប ក្លិនស្រស់ស្រាយ
ទាំងចិត្តទាំងកាយ ស្រាកហ្មងសៅ៕
នឹកកាលពីក្មេង លេងសប្បាយ
បេះផ្កាព្រៃថើប ក្លិនស្រស់ស្រាយ
ទាំងចិត្តទាំងកាយ ស្រាកហ្មងសៅ៕
Labels:
វាលជីវិត
Location:
Phnom Penh, Cambodia
Sunday, October 12, 2014
rbu 621 -- ចងមុងលើមេឃ
ចងមុងលើមេឃ
ពីរនាក់ពួនដេក
កណ្ដាលវេហាស៍
ក្រោមពន្លឺភ្លើង
បន្តោងស្នេហា
មុខកាមេរ៉ា
ផ្សាយតាមហ្វេសប៊ុក។
ពីរនាក់ពួនដេក
កណ្ដាលវេហាស៍
ក្រោមពន្លឺភ្លើង
បន្តោងស្នេហា
មុខកាមេរ៉ា
ផ្សាយតាមហ្វេសប៊ុក។
យោលទោងយោងថើប
គួរឲ្យស្រៀវស្រើប
បង្អួតចេញមុខ
ពេលថ្ងៃហៀបលិច
មេឃជួយចាំទុក
សូមសុខផុតទុក្ខ
ដល់សួគ៌លោកិយ។
គួរឲ្យស្រៀវស្រើប
បង្អួតចេញមុខ
ពេលថ្ងៃហៀបលិច
មេឃជួយចាំទុក
សូមសុខផុតទុក្ខ
ដល់សួគ៌លោកិយ។
ចងមុងក្រោមមែក
សុបិនតម្រេក
រួមស្នេហ៍មេត្រី
សោយសុខស្កប់ស្កល់
ពេញមួយរាត្រី
មុងជាសាក្សី
ភក្ដីភាពស្នេហ៍៕
សុបិនតម្រេក
រួមស្នេហ៍មេត្រី
សោយសុខស្កប់ស្កល់
ពេញមួយរាត្រី
មុងជាសាក្សី
ភក្ដីភាពស្នេហ៍៕
rbu 620 -- បង្គោលព្រំដែនដើរចូលដីខ្មែរ
ប្រសាសន៍របស់ លោក រង្ស៊ី
សក្ដិសមពេញទី មេដឹកនាំ
ឃើញជាតិលិចលង់ ពុំនៅទ្រាំ
ស្មារតីរឹងមាំ ដើម្បីជាតិ។
សក្ដិសមពេញទី មេដឹកនាំ
ឃើញជាតិលិចលង់ ពុំនៅទ្រាំ
ស្មារតីរឹងមាំ ដើម្បីជាតិ។
រឿងព្រំដែនខ្មែរ លោក វែរហ្គីហ្ស៍/Verghese/
ម៉ាត្សយូហ្ស៍/Mathews/ថ្លែងពី បង្គោលឃ្លាត
ចេះដើរចូលមក ដីខ្មែរព្រាត
ប្រាប់អន្តរជាតិ ពីរពាន់បួន(២០០៤)។
ម៉ាត្សយូហ្ស៍/Mathews/ថ្លែងពី បង្គោលឃ្លាត
ចេះដើរចូលមក ដីខ្មែរព្រាត
ប្រាប់អន្តរជាតិ ពីរពាន់បួន(២០០៤)។
លោកសរសេរក្នុង ដ្សឹ ស្ត្រេត្ស ថែម្ស៍/The Straits Times/
រៀបរាប់ពុំក្លែម លើកផ្ទួនៗ
អ្នកជិតខាងខ្មែរ មានសៀមយួន
រុកកួនរំកិល ព្រំដែនចូល។
រៀបរាប់ពុំក្លែម លើកផ្ទួនៗ
អ្នកជិតខាងខ្មែរ មានសៀមយួន
រុកកួនរំកិល ព្រំដែនចូល។
អ្នកប្រាជ្ញសឹង្ហៈ បុរីនេះ
សារសព្ទត្រិះរិះ រឿងបង្គោល
ព្រំដែនចេះដើរ រំកិលចូល
តាមពាក្យលោកពោល ចូលដីខ្មែរ។
សារសព្ទត្រិះរិះ រឿងបង្គោល
ព្រំដែនចេះដើរ រំកិលចូល
តាមពាក្យលោកពោល ចូលដីខ្មែរ។
ឆ្នាំពីរពាន់បួន សម្ដេចតា
ដាក់កាយប្រាថ្នា ប្រឹងណាស់ដែរ
មើលដីព្រំដែន គន្លងខ្សែ
ប៉ុន្តែគេបីទ មិនឲ្យធ្វើ។
ដាក់កាយប្រាថ្នា ប្រឹងណាស់ដែរ
មើលដីព្រំដែន គន្លងខ្សែ
ប៉ុន្តែគេបីទ មិនឲ្យធ្វើ។
កាលក្នុងឆ្នាំពីរ ពាន់ប្រាំបី
ទ័ពសៀមចូលដី ប៉ងសើរើ
ខេត្តព្រះវិហារ ច្បាំងល្ងីល្ងើ
បារាំងអើពើ ចង់ជួយស្រាយ។
ទ័ពសៀមចូលដី ប៉ងសើរើ
ខេត្តព្រះវិហារ ច្បាំងល្ងីល្ងើ
បារាំងអើពើ ចង់ជួយស្រាយ។
លើករឿងនេះនៅ អ.ស.ប.
ដោយចិត្តស្មោះសរ បរិយាយ
ត្រៀមទាំងផែនទី ចូលដោះស្រាយ
មេខ្មែរបែរប្រាយ មិនឲ្យជួយ។
ដោយចិត្តស្មោះសរ បរិយាយ
ត្រៀមទាំងផែនទី ចូលដោះស្រាយ
មេខ្មែរបែរប្រាយ មិនឲ្យជួយ។
ពីរពាន់ប្រាំបួន ខែធ្នូចុង
លោក វ៉ា គឹមហុង ថ្លែងរឿងមួយ
យួនធ្វើរឿងខ្លះ គិតតែពួយ
ឲ្យពិបាកជួយ ដោះព្រំដែន។
លោក វ៉ា គឹមហុង ថ្លែងរឿងមួយ
យួនធ្វើរឿងខ្លះ គិតតែពួយ
ឲ្យពិបាកជួយ ដោះព្រំដែន។
© rbu_spp 8:27 pm Oct 12, 2014 Puthpong Sao
១២ តុលា ២០១៤ / 12 October 2014 - French-era border marker
ក្នុងដំណើរទស្សនកិច្ច របស់ខ្ញុំ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ៥ តុលា ២០១៤ ខ្ញំុបានពិនិត្យមើល បង្គោលឡាក់ ព្រំដែន ខ្មែរ-សៀម មួយ សម័យ អាណានិគមនិយម បារាំង ដើមសតវត្សរ៍ទី ២០ (ប្រហែល ឆ្នាំ១៩០៧) ដែលស្ថិតនៅ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក។ អ្នកស្រុកបានប្រាប់ខ្ញុំថា បង្គោលនេះ ត្រូវបាន អាជ្ញាធរថៃ បង្ខិតចូលមកក្នុងទឹកដី កម្ពុជា ជម្រៅ ប្រមាណ ៦ គីឡូម៉ែត្រ នៅពេលសង្គ្រាម រវាងខ្មែរនិងខ្មែរ ថ្មីៗនេះ។
French-era (around 1907) border marker at Boeung Trokuon in Kauk Romeat commune, Thmor Pouk district, Banteay Meanchey province. According to local villagers this border marker was moved into Cambodia's territory 6 kilometers deep by the Thai authorities during our civil war in the early 1990s.
French-era (around 1907) border marker at Boeung Trokuon in Kauk Romeat commune, Thmor Pouk district, Banteay Meanchey province. According to local villagers this border marker was moved into Cambodia's territory 6 kilometers deep by the Thai authorities during our civil war in the early 1990s.
Labels:
បង្គោលព្រំដែនដើរ
Location:
Cambodia
Subscribe to:
Posts (Atom)