Tuesday, October 21, 2014

rbu 624 បាំងឆិតបិទចុង


បាំងឆិតបិទចុង ហ្នុងនៅឃើញ
គល់ភ្នំជំទើញ ញេញជំទាស់
មាត់ព្រើលរមឹល ភ្នែករមាស់
យកដៃញីគាស់ រលាស់ស្បៃ។
រលាក់ទាំងសាច់ ដាច់អារម្មណ៍
ទ្រូងពិបាកទ្រាំ ថ្លៃអើយថ្លៃ
បានមើលមួយភ្លែត នឹករាល់ថ្ងៃ
មិនភ្លេចស្រមៃ សុបិនញឹក។
បើយល់សប្ដិឃើញ នៅពេលយប់
ដៃមុខសន្ធប់ ថាចាំព្រឹក
កុំអាលខឹងងើប រសើបនឹក
រមួលសន្ធឹក រឭកនាង។
ឱភ្នំសួគ៌គូ គន់យូរគិត
ចង់តែមើលជិត ពិនិត្យរាង
គូភ្នែកប្រុសណា ថាគ្រាន់ជាង
គេចមុខពីនាង វាងមិនមើល?
ចង់អង្អែលថ្នម ប្រលោមលេង
បន្លែងស្រីក្មេង តាមចិត្តព្រើល
ព្រឺព្រួចកាមា អារម្មណ៍ជ្រើល
មានភព្វបានមើល មើលមិនឈប់។
ប្រុសគេប្រុសខ្ញុំ ពុំប្រកាន់
ប្ដីនាងប្រចណ្ឌ ស្រឡាញ់ងប់
នាងចង់ធ្វើបុណ្យ ឲ្យពេញស៊ប់
បង្គ្រប់ជីវិត លក្ខណ៍ចិត្តស្រី។
បង្ហាញទាន់ក្មេង ឱកាសមាន
ធ្វើបុណ្យចែកទាន ទាន់នៅខ្ចី
ទុកយូរបន្តិច ជ្រួញតិចអី
កុំខឹងស្រីៗ បញ្ចេញសាច់។
© rbu_spp 3:37 pm Oct 21, 2014 Puthpong Sao
ទៅញ៉ាំការមិត្តភក្កិល្ងាចមិញនៅកោះពេជ្រ សប្បាយអស់ទាស់

No comments: