Sunday, October 26, 2014

របៀបខ្មែររាប់អាយុ ត្រូវផ្លូវការ

របៀបរាប់អាយុ ត្រូវផ្លូវការ សម្រួលពីក្បួនបុរាណខ្មែរ
ខ្មែរយើងរាប់អាយុគិតតាំងពីនៅក្នុងផ្ទៃ ៩ខែ១០ថ្ងៃ ថា ១ឆ្នាំ ម្ល៉ោះហើយពេលរាប៉អាយុគិតពីឆ្នាំកំណើត "ចន្ទគតិ" វាទៅជាលើសអាយុពិត (ផ្លូវការ) ១ឆ្នាំ។ ដើម្បីឲ្យងាយចាំ រាប់ឲ្យចំនិងត្រូវអាយុពិតតែម្ដង ទាល់តែចាប់រាប់ពីឆ្នាំ "បន្ទាប់ឆ្នាំកំណើត" រៀងទៅ៖
អាយុខ្ទង់១០ (ពី១០ ទៅ១៩) គេរាប់ ១០
២០ (ពី២០ ទៅ២៩) រាប់ ៨
៣០ (ពី៣០ ទៅ៣៩) រាប់ ៦
៤០ (ពី៤០ ទៅ៤៩) រាប់ ៤
៥០ (ពី៥០ ទៅ៥៩) រាប់ ២
៦០ (ពី៦០ ទៅ៦៩) រាប់ 0 (គឺ រាប់ដល់ឆ្នាំបច្ចុប្បន្នយកតែម្ដង ព្រោះ ១២ ជាលេខខួប)
៧០ (ពី៧០ ទៅ៧៩) រាប់ ១០
៨០ (ពី៨០ ទៅ៨៩) រាប់ ៨
...
ហើយបន្តរាប់ដល់ឆ្នាំ ចន្ទគតិ បច្ចុប្បន្ន នឹងដឹងអាយុពិត។
ឧទាហរណ៍ ១៖ នាងម្នាក់បានកើតនៅឆ្នាំមមែ មានអាយុខ្ទង់២០ (គឺខ្ទង់ពី២០ទៅ២៩) គេត្រូវរាប់៨ ពីឆ្នាំបន្ទាប់នៃមមែ គឺ ឆ្នាំវក(១) រកា(២) ... ដល់ ថោះ(៨) "ត្រូវជា២០" រាប់ថែមដល់ឆ្នាំបច្ចុប្បន្ន មមី (គឺថែម៣ឆ្នាំទៀត) ។ ដូច្នេះ នាងមានអាយុ២៣ឆ្នាំ។
ឧទាហរណ៍ ២៖ តាម្នាក់បានកើតក្នុងឆ្នាំឆ្លូវ មានអាយុខ្ទង់៦០ ត្រូវរាប់ពីឆ្នាំបន្ទាប់យក តែម្ដង គឺ ៦០ ថែម ខាល(១) ថោះ(២) រោង(៣) ម្សាញ់(៤) មមី(៥) ដូច្នេះ គាត់មានអាយុ៦៥ឆ្នាំ។
ហេតុអ្វី អាយុខ្ទង់១០ គេរាប់១០? នោះគឺចាប់ផ្ដើមពី ០ ដល់ ៩ គេរាប់យកផ្ទាល់តែម្ដង ដោយសារក្នុងប្រព័ន្ធរបាប់គោល១០ ដែលយើងប្រើសព្វថ្ងៃ មានលេខទោល តែ១០ គឺ ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ និង ៩។ ការរាប់នេះមានខួបនៃឆ្នាំទាំង១២ គឺ ១២ ឬកាលណារាប់ដល់១២ ត្រូវរាប់សារដើម ទើបខ្ទង់២០ កាត់១ខួប រាប់ ៨ .. ខ្ទង់៣០ កាត់២ខួប រាប់ ៦ ហូរហែទៅ។
ដឹងអាយុ ប៉ុន្តែភ្លេចឆ្នាំកំណើត ក៏គេអាចរកឆ្នាំកំណើតឃើញដែរ តាមក្បួនដដែល។

No comments: