Friday, October 24, 2014

rbu 626 -- មើលនាងច្រហ


អ្នកគូរចេះគិត ប្រតិដ្ឋរឿងមែន
ពិតនោះមែនទែន មែនពិតរឿងហ្នឹង
អ្នកណាក៏ឮ ខ្លះទាំងឃើញដឹង
ការពិតអ៊ីចឹង ពិតហួសនឹងថ្លែង។
មិនថាប្រុសស្រី ពេលងុយជោកខ្លាំង
សំឡេងក្ដុងក្ដាំង ឮខ្លាំងក្ដែងៗ
ពុំអាចបើកភ្នែក ទោះទាំងចង់សែង
នៅពុំអាចក្រែង បើកភ្នែកឲ្យធ្លោ។
ជើងមុខតែជា គេប្រើជួសដៃ
ឈោងរាវស្រមៃ បិទសំឡេងរោទិ៍
គិតថារំខាន សំឡេងឡាឡូ
រឿងខ្មាសជាថ្នូរ លែងគិតមិនសម។
នាងលើកជើងឈោង ឃើញធ្លុងច្រហ
ឲ្យអ្នកឃើញអរ ចាញ់បោកអារម្មណ៍
ស្រមៃផ្ដេសផ្ដាស ស្រីខុសក្រឹត្យក្រម
បើបានមើលចំ មុខព្រឺរោមា។
ឃើញនាងច្រហ ដាក់នាឡិកា
ខ្លះមុខគិតថា បើបានកើតជា
ម៉ោងរោទិ៍រាល់ថ្ងៃ បានស្រីជាគ្នា
លែងនៅកំព្រា រងាបេះដូង។
រឿងគួរសរសើរ គឺអ្នកគូរទេ
ចេះគិតគ្នាន់គ្នេរ អណ្ដែតអណ្ដូង
ឲ្យអ្នកបានឃើញ ព្រឺរោមសំពោង
ដូចធ្លាក់អណ្ដូង កាមទេពសុបិន៕
© rbu_spp 5:29 pm Oct 24, 2014 Puthpong Sao

No comments: