Friday, October 10, 2014

rbu 616 -- មនុស្ស គឺជា ខ្មោចរស់


"ខ្មោច គឺជា មនុស្សឬសត្វស្លាប់"។ សេចក្ដីស្លាប់ គឺជា ការពុំមានជីវិត។ ការនៅមានជីវិត គឺជា ការរស់ ដូច្នេះ "មនុស្ស គឺជា ខ្មោចរស់"។
"ខ្មោចគឺជា មនុស្ស ឬសត្វស្លាប់"
សេចក្ដីស្លាប់ គឺការ បាត់ជីវិត
ជីវិតមាន គឺការ នៅរស់ពិត
"ម្នុស្ស"តាមគិត គឺពិត ជា"ខ្មោចរស់"។
ទីងងឹត ជាទី គ្មានពន្លឺ
ដូចការឈឺ មកពី ហេតុមានមោះ
បាត់សុខៈ ដោយសារ ការកើតគ្រោះ
ការនៅរស់ មានគ្រោះ ចាស់និងឈឺ។
ភាពត្រជាក់ គឺការ បាត់កម្ដៅ
ងងឹតខ្មៅ ក៏ព្រោះ ខ្វះពន្លឺ
ភាពស្ងប់ស្ងាត់ មកពី គ្មានអ្វីឮ
នោះក៏គឺ ពុំមាន ការទង្កិច។
ចុះស្នូរផ្គរ ឰដ៏ ក្នុងមេឃខ្ពស់
ពុំពីរោះ គម្រាម ខ្ទរជានិច្ច
តើអ្វីទៅ ដែលថា ប៉ះទង្គិច
ឆ្លើយកុំភ្លេច ឲ្យចំ តាមហេតុការណ៍។
សំឡេងនោះ ផ្ទុះកើត ពីកម្ទរ
រលកញ៍រ ឰដ័ លើវេហាស៍
នោះក៏ព្រោះ មកពី មានចលនា
បក់វាតា មេឃា គ្រាប្រែធាតុ។
ត្រជាក់ក្ដៅ បក់ទៅ ទង្គិចគ្នា
កើតបានជា កម្ទរ សំឡេងខ្ទាត
ផ្លេកបន្ទោរ ក៏កើត ព្រាកព្រោងព្រាត
លោកធាតុ កើតពី អគ្គិសនី។
កំណត់៖ ម្នុស្ស ពាក្យកាត់ព្យាង្គតម្រូវកាព្យ ពី មនុស្ស
© rbu_spp Oct 10, 2014 Puthpong Sao

No comments: