រឿង
កំប្លែងខ្លី
១. “ក. សុក្រ” ខ្ញុំគឺ “កំលោះ សុក្រ” មិនមែន “កញ្ញា សុក្រ” ទេទាន!”
នៅក្នុងថ្នាក់រៀនម៉ោងភូមិវិទ្យានៃអនុវិទ្យាល័យមួយ លោកគ្រូកំលោះម្នាក់មានលម្អៀងចិត្តទៅខាងសិស្សស្រីៗ។គាត់មានទម្លាប់ឲ្យពិន្ទុកិច្ចការសិស្សស្រីៗ១០ពេញមិនថាតែកិច្ចការនោះធ្វើ បានល្អគ្រប់សព្វឬខ្វះចន្លោះអ្វីខ្លះនោះទេ។ គាត់មិនដែលឲ្យពិន្ទុ១០ដល់សិស្សប្រុសណាម្នាក់ឡើយ សូម្បីតែសិស្សប្រុសម្នាក់ដែលរៀនពូកែដាច់គេនិងធ្វើបានត្រូវពេញក៏ដោយ។
ថ្ងៃមួយសិស្សប្រុសម្នាក់អាយុច្រើនជាងគេ រៀនបានពិន្ទុមធ្យមទេបាននិយាយប្រាប់គ្នាថា៖ ”ចាំមើលអញយកឲ្យបានពិន្ទុ១០”។ សិស្សឯទៀតបាននាំគ្នាសើចពេបមាត់ថា៖” អីហ្អា៎សូម្បីតែ\អា ទិត្យរៀនលេខ១ក្នុងថ្នាក់ ធ្វើមិនខុសផងម៉េចគ្រូឲ្យតែ៩ក្រោមស្រីៗ!”។ ្ ថ្ងៃចែកក្រដាសកិច្ចបានមកដល់។

លោកគ្រូបានហៅឈ្មោះសិស្សដោយចាប់ផ្ដើមពី សិស្សស្រីម្នាក់ដែលគាត់ពេញចិត្តជាង គេ។
្ លោកគ្រូ៖”(ក. ច័ន្ទ) កញ្ញាច័ន្ទ..” សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”
លោកគ្រូ៖”(ក. អង្គារ) កញ្ញាអង្គារ..” សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”
លោកគ្រូ៖”(ក. ពុធ) កញ្ញាពុធ..” សិស្ស៖”ចា៎ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”
លោកគ្រូបានបន្តហៅឈ្មោះសិស្សរៀងទៅដោយសម្គាល់តាមទម្លាប់ថា ”ក.‑ គឺ កញ្ញា‑“និងរត់មាត់ប្រកាសពិន្ទុថា”១០”បន្ទាប់នោះ រហូតមកដល់...
លោកគ្រូ៖”(ក. សុក្រ) កញ្ញាសុក្រ..” សិស្ស៖”បាទ លោកគ្រូ” គ្រូ៖”ពិន្ទុ១០”។
លោកគ្រូស្រាប់តែបានទម្លាក់ក្រដាសកិច្ចការសិស្សលើតុហើយដំឡើងសំឡេងសួរ សិស្សប្រុសនោះដោយកំហឹងថា៖”ហ្អែង ក.‑ កញ្ញា‑ស្អីដែរ?”។
សិស្សនោះបានឆ្លើយយ៉ាងសុភាពថា៖”បាទ ក. សុក្រខ្ញុំគឺ កំលោះ សុក្រ មិនមែន កញ្ញា សុក្រទេ ទាន!”។
សិស្សទាំងអស់ក្នុងថ្នាក់បានសើចគឹលឡើង៕
No comments:
Post a Comment