ចរចាសុចរិតចិត្តធ្ងន់ទន់ភ្លន់
សីលព្រះសម្មា នាំចិត្តស្ងប់
ចិត្តស្ងប់នាំដល់ គិតវែងជ្រៅ
ជ្រៅចិត្តគិតឆ្ងាយ ជាលំនៅ
លំនឹកគិតទៅ ដល់ជាតិរស់។
ជាតិខ្មែរត្រូវតែ ផុតទុក្ខភ័យ
បើខ្មែរយល់ន័យ រួមសង្គ្រោះ
វៀរជៀសសង្គ្រាម ទើបខ្មែររស់
ឈប់ឈ្លោះព្រោះតែ ចិត្តលោភលន់។
ខ្មែរនិយាយខ្មែរ គួរតែស្ដាប់
ម្ខាងៗរៀបស័ព្ទ ចែងទន់ភ្លន់
ចរចាសុចរិត ចិត្តឲ្យធ្ងន់
គិតល្អិតគូរគន់ ខ្លួនជាខ្មែរ។
ម្ខាងៗចង់បាន យុត្តិធម៌
ពាក្យពិតកុំភរ កុំគេចកែ
ចង់ឈ្នះឲ្យឈ្នះ តែកុំប្រែ
ប្រើល្បិចបង្វែរ ល្បែងឧក្រិដ្ឋ។
អ្នកឈ្នះត្រូវមាន កិត្តិយស
អ្នកចាញ់ចាញ់នោះ គ្នាអស់ចិត្ត
បង្ហាញតម្លា រាយលម្អិត
សុខចិត្តជាខ្មែរ ស្មោះត្រង់គ្នា។
កម្ពុជាជា សម្បត្តិខ្មែរ
មិនតែរបស់ បក្សមួយណា
ដូច្នេះខ្មែរត្រូវ តាំងសច្ចា
ខ្មែរគ្រប់រូបា ជាម្ចាស់រួម។
ធ្វើអ្វីត្រូវសួរ មតិរាស្ត្រ
កុំពោលតែពាស ថារាស្ត្រព្រម
ទាំងមិនសួររាស្ត្រ ថាសមល្មម
ជ្រហមធ្វើបាប រាស្ត្រប្រុសស្រី។
ប្រជាមតិ ត្រូវបញ្ចូល
ច្បាប់គោលប្រជា ធិបតេយ្យ
មិនមែនកំហឹង ពុំប្រណី
សម្លាប់កាប់វ៉ី ដាក់ខ្នោះគុក។
កុំធ្វើអាក្រក់ បាបធ្ងន់ណាស់
មិនអាចក្រឡាស់ ទៅថ្ងៃមុខ
ពៀរកម្មខ្លួនឯង ចូរចាំទុក
មុខតែផ្ដន្ទា បាបខ្លួនសាង៕
២៩ សីហា ២០១៣
ថ្ងៃនេះ ខ្ញុំបានទៅសុំសីល នៅវត្តបទុមវតី នៅទីក្រុងភ្នំពេញ។
Together we will rescue our nation. Vote 7
No comments:
Post a Comment