១. ទៅវត្តស្លៀកខើច លើជង្គង់
ទំនាមខ្មែរលង់ ក្នុងស៊ីវិល័យ
សង្ឃគេចព្រះភក្ត្រ ក្រែងជ្រួលច្រៃ
ជ្រុលដូចនេត្រខៃ ដាច់អាបត្តិ ។
២. ស្លៀកខើចបែបនេះ ពេលអង្គុយ
ទោះធ្វើទុយមុយ ប្រុងប្រយ័ត្ន
យកម្រាមដៃបាំង ថាជិតបាត់
ម្រាមគង់រសាត់ ចេញប្រហោង ។
៣. ម្រាមស្រលូននាង ទាក់ភ្នែកសង្ឃ
ឲ្យបាញ់តម្រង់ ទៅប្រហោង
សង្ឃព្រឺអស់អង្គ ប្រឹងចំកោង
នាងៗគួរតោង គិតវែងឆ្ងាយ ។
៤. ផាមួងជាយជរ
ល្បើកត្បាញថ្មី
ហូលព្រែកម្ញី កេរដូនម្ដាយ
សូត្រភ្លឺចម្រុះ ល្បីខ្ចរខ្ចាយ
នាងអាយកុំចោល កេរអង្គរ ។
៥. ស្លៀកហូលផាមួង ស្រស់ភ្លឺថ្លា
ដូចទេពធីតា ច័ន្ទ្រអប្សរ
នាងកិន្នរី ស្រីបវរ
ចុះមក៍ក្រសាល ឋានលោកអាយ ។
៦. ទៅវត្តកុំស្លៀក លើជង្គង់
ទំនាមផូរផង់ ខ្មែរខ្ចរខ្ចាយ
ផាមួងហូលខ្មែរ នាងកុំស្ដាយ
ស្លៀកទៅនាងអាយ លើកកេរ្តិ៍ខ្មែរ ៕
ទំនាមខ្មែរលង់ ក្នុងស៊ីវិល័យ
សង្ឃគេចព្រះភក្ត្រ ក្រែងជ្រួលច្រៃ
ជ្រុលដូចនេត្រខៃ ដាច់អាបត្តិ ។
២. ស្លៀកខើចបែបនេះ ពេលអង្គុយ
ទោះធ្វើទុយមុយ ប្រុងប្រយ័ត្ន
យកម្រាមដៃបាំង ថាជិតបាត់
ម្រាមគង់រសាត់ ចេញប្រហោង ។
៣. ម្រាមស្រលូននាង ទាក់ភ្នែកសង្ឃ
ឲ្យបាញ់តម្រង់ ទៅប្រហោង
សង្ឃព្រឺអស់អង្គ ប្រឹងចំកោង
នាងៗគួរតោង គិតវែងឆ្ងាយ ។
៤. ផាមួងជាយជរ ល្បើកត្បាញថ្មី
ហូលព្រែកម្ញី កេរដូនម្ដាយ
សូត្រភ្លឺចម្រុះ ល្បីខ្ចរខ្ចាយ
នាងអាយកុំចោល កេរអង្គរ ។
៥. ស្លៀកហូលផាមួង ស្រស់ភ្លឺថ្លា
ដូចទេពធីតា ច័ន្ទ្រអប្សរ
នាងកិន្នរី ស្រីបវរ
ចុះមក៍ក្រសាល ឋានលោកអាយ ។
៦. ទៅវត្តកុំស្លៀក លើជង្គង់
ទំនាមផូរផង់ ខ្មែរខ្ចរខ្ចាយ
ផាមួងហូលខ្មែរ នាងកុំស្ដាយ
ស្លៀកទៅនាងអាយ លើកកេរ្តិ៍ខ្មែរ ៕
No comments:
Post a Comment