Wednesday, August 28, 2013

ម៉ូតសក់កំប៉ោយសា្វវង្វេងទំនាមខ្មែរ

យុវជនសម័យ ឆ្នៃសក់ម៉ូត
រូតបូតឡើងលើ ធ្វើកំប៉ោយ
ស្វាសារិកា លែងគិតក្រោយ
មិនក្រែងខ្លាចដោយ ម៉ូតវង្វេង។

កាលសម័យមុន ខ្មែរមានបថ
បែបផែនកំណត់ ទោះចាស់ក្មេង
របៀបស្លៀកពាក់ ខ្លួនតុបតែង
មិនព្រាលវង្វេង ធ្វើតាមនឹក។

អត្តសញ្ញាណ ជាតិខ្មែរមាន
កូនខ្មែរគួររៀន ចេះឲ្យថ្នឹក
អនុវត្តទៀងទាត់ កុំតាមនឹក
ស្រមៃយប់ ព្រឹក ធ្វើទំនើង៕

No comments: