រាហ៊ូចាប់ចន្ទ្រ កណ្ដាលមេឃ
រាត្រីសង្វេគ ដេកមិនលក់
មើលមេឃងងឹត អង្គុយងក់
ដង្ហើមម្ដេចឈ្លក់ គក់ទ្រូងស្ដាយ។
រាត្រីសង្វេគ ដេកមិនលក់
មើលមេឃងងឹត អង្គុយងក់
ដង្ហើមម្ដេចឈ្លក់ គក់ទ្រូងស្ដាយ។
ញីភ្នែកបញ្ជាក់ ឃើញភក្ត្រចន្ទ្រ
កើតចិត្តប្រចណ្ឌ រាហ៊ូកាយ
ក្រសោបឱបអូន ឌឺពីឆា្ងយ
មិនគួរឆោមឆាយ អូនចោលបង។
កើតចិត្តប្រចណ្ឌ រាហ៊ូកាយ
ក្រសោបឱបអូន ឌឺពីឆា្ងយ
មិនគួរឆោមឆាយ អូនចោលបង។
ឱរាធុញថប់ ចំប្រប់ខ្លួន
ទុក្ខឈឺផ្ទួនៗ ស្ដាយនួនល្អង
អូនព្រាត់សុំបែក ដោយចិត្តប៉ង
ជីវិតគិតផ្សង ទ្រនំថ្មី។
ទុក្ខឈឺផ្ទួនៗ ស្ដាយនួនល្អង
អូនព្រាត់សុំបែក ដោយចិត្តប៉ង
ជីវិតគិតផ្សង ទ្រនំថ្មី។
រាត្រី១៥ ចាំមើលផ្លូវ
អស្សុុជយប់ជ្រៅ ពេញបូរមី
មេឃងងឹតសូន្យ ពុំឃើញអ្វី
បែរឃើញចន្ទ្រស្រី រាហ៊ូចាប់។
អស្សុុជយប់ជ្រៅ ពេញបូរមី
មេឃងងឹតសូន្យ ពុំឃើញអ្វី
បែរឃើញចន្ទ្រស្រី រាហ៊ូចាប់។
ទ្រូងបងញាប់ញ័រ រក៍កលដួល
ចិន្ដាណែនអួល ដូចជិតស្លាប់
រាហ៊ូឱបចន្ទ្រ អូនមៀងប្រាប់
ដូចផ្ដាំសារសព្ទ បញ្ឈឺបង។
ចិន្ដាណែនអួល ដូចជិតស្លាប់
រាហ៊ូឱបចន្ទ្រ អូនមៀងប្រាប់
ដូចផ្ដាំសារសព្ទ បញ្ឈឺបង។
ជលនេត្ររេញៗ មិនចេញស្ដី
អស់ពាក្យស្រដី ទុក្ខកន្លង
សម្បថឥតន័យ ធ្លាប់សាសង
ពុំគួរនួនល្អង ក្បត់បងឡើយ។
អស់ពាក្យស្រដី ទុក្ខកន្លង
សម្បថឥតន័យ ធ្លាប់សាសង
ពុំគួរនួនល្អង ក្បត់បងឡើយ។
រាហ៊ូអើយកុំ បញ្ឈឺខ្ញុំ
អ្នកប្លន់ស្នេហ៍ម៉ុម ពីខ្ញុំហើយ
បងសូមជូនពរ ម៉ុមអូនអើយ
គក់ទ្រូងពុំស្បើយ ស្ដាយចន្ទ្រអូន៕
អ្នកប្លន់ស្នេហ៍ម៉ុម ពីខ្ញុំហើយ
បងសូមជូនពរ ម៉ុមអូនអើយ
គក់ទ្រូងពុំស្បើយ ស្ដាយចន្ទ្រអូន៕
© rbu_spp 8:01 pm Oct 8, 2014 Puthpong Sao
No comments:
Post a Comment