Saturday, October 4, 2014

rbu 602 -- ដឹង មួយណា?


ឱ ដឹង អើយ ដឹង បើ "ឥតដង"
តើឲ្យអ្នកផង ហៅយ៉ាងណា
ខ្លះថានៅ ផ្លែ ឥតបានការ
មិនជួយអាសា អ្នកណាបាន។
ខ្លះថាពុំមែន ដូច្នេះទេ
នោះអ្នកមុខគេ ហៅស្មានៗ
មានខ្លួនឥតដង ប្រើមិនបាន
សល់មួកលើប្រាណ គឺ ឹ ហ្នឹង ។
ដូចក្មេងនិយាយ ដំបូងរៀន
ឬចាស់អៀនប្រៀន ឆ្លើយមិនដឹង
ចេះតែប្រើប្រាស់ វាប៉ុនហ្នឹង
ឱ ដឹង និង ដឹង ពុំព្រម ចេះ។
រឿង ដឹង និង ចេះ មិនដូចគ្នា
ចេះ ប្រើវេលា និងតម្រិះ
ឯ ដឹង មិនច្បាស់ ទោះធ្លាប់ចេះ
ភ្លេចភ្លាំងចំណេះ នៅដឹងថា។
ដឹង មួយគឺជា ឧបករណ៍
ដឹង ពីរ អក្សរ កិរិយា
ទាំងពីរយ៉ាងនេះ ផ្សេងអាត្មា
សរសេរ ដឹង ថា ឮដូចគ្នា។
© rbu_spp 1:58 pm October 4, 2014 Puthpong Sao

No comments: