អ្នកថតវីវក់ អារម្មណ៍វិល
ភ្នែកវិលឡើងព្រិល ឈ្លីញយដង
ខ្លួនក្ដៅសព្វសាច់ ព្រឺព្រួចផង
ថតខុសច្រើនដង រឹតតែអរ។
ភ្នែកវិលឡើងព្រិល ឈ្លីញយដង
ខ្លួនក្ដៅសព្វសាច់ ព្រឺព្រួចផង
ថតខុសច្រើនដង រឹតតែអរ។
ឱ ស្លឹកចេកអើយ សំណាងអ្នក
ឱបកាយវរលក្ខណ៍ ស្រស់បវរ
នាងស្លៀកស្លឹកចេក ពេញចំហ
សព្វសាច់ខ្ចីស ទាក់គ្រប់ភ្នែក។
ឱបកាយវរលក្ខណ៍ ស្រស់បវរ
នាងស្លៀកស្លឹកចេក ពេញចំហ
សព្វសាច់ខ្ចីស ទាក់គ្រប់ភ្នែក។
អ្វីទាក់ទាញខ្លាំង សព្វគ្រប់គ្រឿង
ពុំមែនសាច់រឿង តែលង្វែក
ទ្រូងនិងក្បាលពោះ សខ្ចីពេក
គ្រប់តែគូភ្នែក មិនព្រិចមើល។
ពុំមែនសាច់រឿង តែលង្វែក
ទ្រូងនិងក្បាលពោះ សខ្ចីពេក
គ្រប់តែគូភ្នែក មិនព្រិចមើល។
គល់ភ្លៅនាងសោត ស្លឹកចេកបាំង
បិទគ្របហោណាំង ឲ្យភ្នែកព្រើល
ចេះតែលួចដៀង ព្រួចងងើល
បន្លំលួចមើល ភ្លៅខ្ចីសក។
បិទគ្របហោណាំង ឲ្យភ្នែកព្រើល
ចេះតែលួចដៀង ព្រួចងងើល
បន្លំលួចមើល ភ្លៅខ្ចីសក។
រឿងគេរង់ចាំ ក្រែងមានខ្យល់
បក់ផាត់មកដល់ បំប៉ើងបក
កាយកណ្ដាលវាល មុខជាខក
ធម្មជាតិឡឺយឡក ចំអកឲ្យ។
បក់ផាត់មកដល់ បំប៉ើងបក
កាយកណ្ដាលវាល មុខជាខក
ធម្មជាតិឡឺយឡក ចំអកឲ្យ។
លុយជានុយធំ នាំឲ្យហ៊ាន
ប្រថុយស្រេកឃ្លាន មិនក្រែងក្រោយ
ថតកុនដូចស្រាត កេរ្តិ៍ម៉ែឲ្យ
ចុះដើរបង់បោយ ធ្វើយ៉ាងម៉េច?
ប្រថុយស្រេកឃ្លាន មិនក្រែងក្រោយ
ថតកុនដូចស្រាត កេរ្តិ៍ម៉ែឲ្យ
ចុះដើរបង់បោយ ធ្វើយ៉ាងម៉េច?
ត្រឹមតែក្រោកឈរ យក៍រាងមុំ
ផ្អៀងខ្លួនមើលជុំ ងាកបន្តិច
នាងមុខតែញ័រ ខុសរេផ្លិច
ភ្លាត់ជ្រុះយ៉ាងម៉េច ស្លឹកចេកអើយ។
ផ្អៀងខ្លួនមើលជុំ ងាកបន្តិច
នាងមុខតែញ័រ ខុសរេផ្លិច
ភ្លាត់ជ្រុះយ៉ាងម៉េច ស្លឹកចេកអើយ។
© rbu_spp 8:39 pm Oct 11, 2014 Puthpong Sao
នាងល្វាចេក រឿងបុរាណ តួទំនើប ញាក់សាច់
No comments:
Post a Comment