ឱះ ឱ ឃុំសោម ប្រលោមចិត្ត
ចិត្តស្នេហ៍នៅស្និទ្ធ ឥតភ្លេចប្រែ
ឃ្លាតកាយមែនពិត ឥតបែកបែរ
ទោះច្រើនរយខែ ប្រែមិនបាន។
ចិត្តស្នេហ៍នៅស្និទ្ធ ឥតភ្លេចប្រែ
ឃ្លាតកាយមែនពិត ឥតបែកបែរ
ទោះច្រើនរយខែ ប្រែមិនបាន។
ដីភូមិដុបព្នៅ ខ្ញុំនៅចាំ
ចាំច្រើនខែឆ្នាំ ចាំកល្យាណ
ទន្លាប់ចាំរឿង ទាំងប៉ុន្មាន
អូរភ្នំអ្នកបាន ប្រោះជីវិត។
ចាំច្រើនខែឆ្នាំ ចាំកល្យាណ
ទន្លាប់ចាំរឿង ទាំងប៉ុន្មាន
អូរភ្នំអ្នកបាន ប្រោះជីវិត។
នាសាគិរី ទីថ្មដា
ឃើញដូចគជសារ ជ្រងោពិត
ដេកប្របជើងភ្នំ ពេលមើលជិត
គ្រាមេឃងងឹត ថ្ងៃភ្ជុំបិណ្ឌ។
ឃើញដូចគជសារ ជ្រងោពិត
ដេកប្របជើងភ្នំ ពេលមើលជិត
គ្រាមេឃងងឹត ថ្ងៃភ្ជុំបិណ្ឌ។
ឱ ភូមិពីងពង់់ រង់ចាំស្រី
ពេញមួយរាត្រី ថ្ងៃកឋិន
នៅអង្គុយងោក ចាំមាសឆ្អិន
លង់លក់សុបិន ឃើញកៀកកើយ។
ពេញមួយរាត្រី ថ្ងៃកឋិន
នៅអង្គុយងោក ចាំមាសឆ្អិន
លង់លក់សុបិន ឃើញកៀកកើយ។
ក្រឡេកទៅកើត ថ្ងៃអើតព្រាល
កុកសចណ្ឌាល ថាអ្នកអើយ
នាងទៅចោលអ្នក យូរមកហើយ
កុំចាំនាងឡើយ មិនវិលទេ។
កុកសចណ្ឌាល ថាអ្នកអើយ
នាងទៅចោលអ្នក យូរមកហើយ
កុំចាំនាងឡើយ មិនវិលទេ។
ឱ ទ្រូងខ្ញុំអើយ សែនញាប់ញរ
ស្រុតដួលទាំងឈរ នឹកខ្មាសគេ
ស្រែកែសស្រែកផ្ដាំ ម៉ុមងាករេ
ឮដំនៀលជេរ គេចំអក។
ស្រុតដួលទាំងឈរ នឹកខ្មាសគេ
ស្រែកែសស្រែកផ្ដាំ ម៉ុមងាករេ
ឮដំនៀលជេរ គេចំអក។
ឡើងកំពូលភ្នំ យំលែងចេញ
ចិត្តសែនទោម្នេញ ដុបព្រះស្បក
ឱ ស្នេហ៍ខ្ញុំអើយ ម្ដេចឡើយខក
ចិត្តអើយទាល់ច្រក ធ្វើយ៉ាងណា?
ចិត្តសែនទោម្នេញ ដុបព្រះស្បក
ឱ ស្នេហ៍ខ្ញុំអើយ ម្ដេចឡើយខក
ចិត្តអើយទាល់ច្រក ធ្វើយ៉ាងណា?
គន់មើលទៅត្បូង ដងភ្នំវែង
ពពាលខែជ្រែង ប្រាប់ខេមរា
ទីនោះដីខ្មែរ កេរដូនតា
វៀតណាមឫស្យា លេបយកបាត់។
ពពាលខែជ្រែង ប្រាប់ខេមរា
ទីនោះដីខ្មែរ កេរដូនតា
វៀតណាមឫស្យា លេបយកបាត់។
នោះព្រែកវិញតេ គេពុះជ្រែក
ខណ្ឌចែកពុះញែក ថ្លើមប្រមាត់
វះទ្រូងរូងយក បេះដូងកាត់
ឈឺចាប់ពេកក្ដាត់ បាត់ដីជាតិ។
ខណ្ឌចែកពុះញែក ថ្លើមប្រមាត់
វះទ្រូងរូងយក បេះដូងកាត់
ឈឺចាប់ពេកក្ដាត់ បាត់ដីជាតិ។
ចុះពីលើភ្នំ តាមជ្រលង
សារិកាកែវវង អន្ទងញាតិ
ទំនុកគ្រលួច បទជុំជាតិ
ច្រៀងមិនចង់ឃ្លាត ញាតិប្រុសស្រី។
សារិកាកែវវង អន្ទងញាតិ
ទំនុកគ្រលួច បទជុំជាតិ
ច្រៀងមិនចង់ឃ្លាត ញាតិប្រុសស្រី។
វត្តឧទុម្ពរ អូនឈរចាំ
មកទុកបណ្ដាំ សព្វអ្វីៗ
ប្រាប់ឲ្យបងឈប់ នឹកដល់ស្រី
ឱ សោមពិសី ទ្រូងខ្លោចផ្សា។
មកទុកបណ្ដាំ សព្វអ្វីៗ
ប្រាប់ឲ្យបងឈប់ នឹកដល់ស្រី
ឱ សោមពិសី ទ្រូងខ្លោចផ្សា។
សោមា ព្រះចន្ទ្រ លាចាកមេឃ
ឲ្យបងសង្វេគ នឹកចន្ទ្រថ្លា
ចន្ទ្រចាកចោលបង លែងមេត្តា
រស់ដូចមរណា ឯកាអង្គ៕
ឲ្យបងសង្វេគ នឹកចន្ទ្រថ្លា
ចន្ទ្រចាកចោលបង លែងមេត្តា
រស់ដូចមរណា ឯកាអង្គ៕
© rbu_spp 6:11 pm Oct 7, 22014 Puthpong Sao
No comments:
Post a Comment