Sunday, October 12, 2014

rbu 620 -- បង្គោលព្រំដែនដើរចូលដីខ្មែរ



ប្រសាសន៍របស់ លោក រង្ស៊ី
សក្ដិសមពេញទី មេដឹកនាំ
ឃើញជាតិលិចលង់ ពុំនៅទ្រាំ
ស្មារតីរឹងមាំ ដើម្បីជាតិ។
រឿងព្រំដែនខ្មែរ លោក វែរហ្គីហ្ស៍/Verghese/
ម៉ាត្សយូហ្ស៍/Mathews/ថ្លែងពី បង្គោលឃ្លាត
ចេះដើរចូលមក ដីខ្មែរព្រាត
ប្រាប់អន្តរជាតិ ពីរពាន់បួន(២០០៤)។
លោកសរសេរក្នុង ដ្សឹ ស្ត្រេត្ស ថែម្ស៍/The Straits Times/
រៀបរាប់ពុំក្លែម លើកផ្ទួនៗ
អ្នកជិតខាងខ្មែរ មានសៀមយួន
រុកកួនរំកិល ព្រំដែនចូល។
អ្នកប្រាជ្ញសឹង្ហៈ បុរីនេះ
សារសព្ទត្រិះរិះ រឿងបង្គោល
ព្រំដែនចេះដើរ រំកិលចូល
តាមពាក្យលោកពោល ចូលដីខ្មែរ។
ឆ្នាំពីរពាន់បួន សម្ដេចតា
ដាក់កាយប្រាថ្នា ប្រឹងណាស់ដែរ
មើលដីព្រំដែន គន្លងខ្សែ
ប៉ុន្តែគេបីទ មិនឲ្យធ្វើ។
កាលក្នុងឆ្នាំពីរ ពាន់ប្រាំបី
ទ័ពសៀមចូលដី ប៉ងសើរើ
ខេត្តព្រះវិហារ ច្បាំងល្ងីល្ងើ
បារាំងអើពើ ចង់ជួយស្រាយ។
លើករឿងនេះនៅ អ.ស.ប.
ដោយចិត្តស្មោះសរ បរិយាយ
ត្រៀមទាំងផែនទី ចូលដោះស្រាយ
មេខ្មែរបែរប្រាយ មិនឲ្យជួយ។
ពីរពាន់ប្រាំបួន ខែធ្នូចុង
លោក វ៉ា គឹមហុង ថ្លែងរឿងមួយ
យួនធ្វើរឿងខ្លះ គិតតែពួយ
ឲ្យពិបាកជួយ ដោះព្រំដែន។
© rbu_spp 8:27 pm Oct 12, 2014 Puthpong Sao

១២ តុលា ២០១៤ / 12 October 2014 - French-era border marker
ក្នុងដំណើរទស្សនកិច្ច របស់ខ្ញុំ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ៥ តុលា ២០១៤ ខ្ញំុបានពិនិត្យមើល បង្គោលឡាក់ ព្រំដែន ខ្មែរ-សៀម មួយ សម័យ អាណានិគមនិយម បារាំង ដើមសតវត្សរ៍ទី ២០ (ប្រហែល ឆ្នាំ១៩០៧) ដែលស្ថិតនៅ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក។ អ្នកស្រុកបានប្រាប់ខ្ញុំថា បង្គោលនេះ ត្រូវបាន អាជ្ញាធរថៃ បង្ខិតចូលមកក្នុងទឹកដី កម្ពុជា ជម្រៅ ប្រមាណ ៦ គីឡូម៉ែត្រ នៅពេលសង្គ្រាម រវាងខ្មែរនិងខ្មែរ ថ្មីៗនេះ។
French-era (around 1907) border marker at Boeung Trokuon in Kauk Romeat commune, Thmor Pouk district, Banteay Meanchey province. According to local villagers this border marker was moved into Cambodia's territory 6 kilometers deep by the Thai authorities during our civil war in the early 1990s.

No comments: