ក្រពះញ័រប្រាណ រំខានមាត់ហើយ
ម្ដេចនៅកន្តើយ មិនឆាប់ហូបរ៉ា
រមូលពោះខ្លាំង ចិត្តអន្ទះសារ
ដឹងឆ្ងាញ់យ៉ាងណា ឆ្ងាញ់មាត់ក្រពះ។
ម្ដេចនៅកន្តើយ មិនឆាប់ហូបរ៉ា
រមូលពោះខ្លាំង ចិត្តអន្ទះសារ
ដឹងឆ្ងាញ់យ៉ាងណា ឆ្ងាញ់មាត់ក្រពះ។
ភ្នែកបានត្រឹមមើល ប្រាប់ផ្លូវឲ្យត្រង់
ទោះបីខ្លាំងចង់ ចង់មិនអាចឈ្នះ
ខ្លួននៅខុសផ្លូវ មាត់ទៅក្រពះ
តម្រង់ទៅផ្ទះ ផ្ទះនៅឯណា?
ទោះបីខ្លាំងចង់ ចង់មិនអាចឈ្នះ
ខ្លួននៅខុសផ្លូវ មាត់ទៅក្រពះ
តម្រង់ទៅផ្ទះ ផ្ទះនៅឯណា?
ច្រមុះក៏ថា តវ៉ាណាស់ដែរ
ខ្លួនបានគ្រាន់តែ គេប្រើធ្វើការ
ឲ្យចាំស្រង់ក្លិន ដូចឥតអសារ
ដូចតែទន្តា ទំពារឲ្យគេ។
ខ្លួនបានគ្រាន់តែ គេប្រើធ្វើការ
ឲ្យចាំស្រង់ក្លិន ដូចឥតអសារ
ដូចតែទន្តា ទំពារឲ្យគេ។
ឯបំពង់ ក ក៏ថាត្អូញត្អែរ
រអ៊ូណាស់ដែរ អំពល់ម្ល៉េះទេ
បានត្រឹមបើកផ្លូវ ច្រណែននឹងគេ
គ្មានពេលទំនេរ ពេលគេឃ្លានស្រេក។
រអ៊ូណាស់ដែរ អំពល់ម្ល៉េះទេ
បានត្រឹមបើកផ្លូវ ច្រណែននឹងគេ
គ្មានពេលទំនេរ ពេលគេឃ្លានស្រេក។
មាត់ថាតែផ្ដាស ខ្លួននេះឯណា
ត្រឹមទប់អាហារ ធ្វើការហួសពេក
អណ្ដាតនោះទេ កេងបានតម្រេក
អ្នកឆ្ងាញ់់ឃើញមេឃ អណ្ដាតក្រពះ៕
ត្រឹមទប់អាហារ ធ្វើការហួសពេក
អណ្ដាតនោះទេ កេងបានតម្រេក
អ្នកឆ្ងាញ់់ឃើញមេឃ អណ្ដាតក្រពះ៕
© rbu_spp 7:02 pm Oct 24, 2014 Puthpong Sao
No comments:
Post a Comment