រឿងរៀនមិនមាន អ្នកណា រៀនជួសបាន
សៀវម៉ីប្រមាណ គួរតែ រើសខ្លួនឯង
ទៅតាមចំណូល ជំនឿ នាងជាក់ស្ដែង
កុំគិតខ្លាចក្រែង ចិត្តអ្នក ដែលចង់ជួយ។
សៀវម៉ីប្រមាណ គួរតែ រើសខ្លួនឯង
ទៅតាមចំណូល ជំនឿ នាងជាក់ស្ដែង
កុំគិតខ្លាចក្រែង ចិត្តអ្នក ដែលចង់ជួយ។
ខ្លួននាងដឹងជាង តើនាង ចូលចិត្តអ្វី
នាយកមន្ត្រី ណែនាំ ជារឿងមួយ
សំខាន់ខ្លួួននាង ខិតខំ ប្រឹងលើកស្ទួយ
ដូចជួយខ្លួននាង ឈ្នះបាន មេដាយមាស។
នាយកមន្ត្រី ណែនាំ ជារឿងមួយ
សំខាន់ខ្លួួននាង ខិតខំ ប្រឹងលើកស្ទួយ
ដូចជួយខ្លួននាង ឈ្នះបាន មេដាយមាស។
អ្នកថាគេថា ទៅតាម អារម្មណ៍គេ
គឺខ្លួននាងទេ អ្នកធ្វើ ត្រូវវៃឈ្លាស
កុំឮគេថា ឆ្លេឆ្លា ភ្លេចគូសវាស
គិតរាយពោរពាស ខាតពេល ខុសនិស្ស័យ។
គឺខ្លួននាងទេ អ្នកធ្វើ ត្រូវវៃឈ្លាស
កុំឮគេថា ឆ្លេឆ្លា ភ្លេចគូសវាស
គិតរាយពោរពាស ខាតពេល ខុសនិស្ស័យ។
និស្ស័យជាគោល មូលដ្ឋាន នៃជោគជ័យ
បើមានវិន័យ ក្នុងចិត្ត ហាត់ចេះច្នៃ
អនុវត្តផ្ចិតផ្ចង់ តាមក្រឹត្យ ទៀងរាល់ថ្ងៃ
មុខជានិស្ស័យ នាំជោគ ដូចចំណង់។
បើមានវិន័យ ក្នុងចិត្ត ហាត់ចេះច្នៃ
អនុវត្តផ្ចិតផ្ចង់ តាមក្រឹត្យ ទៀងរាល់ថ្ងៃ
មុខជានិស្ស័យ នាំជោគ ដូចចំណង់។
រៀនសូត្រអប់រំ រឿងធំ លើខ្លួនឯង
ឯគ្រូតាក់តែង តែផ្លូវ ត្រូវតម្រង់
នាងដើរដឹងច្បាស់ ស្ថានភាព មើលតាមប្លង់
ត្រូវវាងដើរត្រង់ ឬក៏ ត្រូវលោតផ្លោះ។
ឯគ្រូតាក់តែង តែផ្លូវ ត្រូវតម្រង់
នាងដើរដឹងច្បាស់ ស្ថានភាព មើលតាមប្លង់
ត្រូវវាងដើរត្រង់ ឬក៏ ត្រូវលោតផ្លោះ។
នេះការសិក្សា ក៏ដូច ផ្លូវជីវិត
ជាក់ស្ដែងរឿងពិត នៅលើ នាងទាំងអស់
អ្នកក្រៅគេចង់ រឿងគេ កុំភ្លេចសោះ
នាងត្រូវតែស្មោះ និស្ស័យ ទើបបានជ័យ៕
ជាក់ស្ដែងរឿងពិត នៅលើ នាងទាំងអស់
អ្នកក្រៅគេចង់ រឿងគេ កុំភ្លេចសោះ
នាងត្រូវតែស្មោះ និស្ស័យ ទើបបានជ័យ៕
© rbu_spp 7:09 am Oct 8, 2014 Puthpong Sao
No comments:
Post a Comment