ឱ ត្រីពណ៌អើយ ពណ៌មាសពិត
ដូចពណ៌ជីវិត សព្វចិន្តា
ឃើញអ្នកចង់ថ្នម ក្នុងហត្ថា
ខ្លាចម្ចាស់អ្នកថា ប្រលោមលេង។
ដូចពណ៌ជីវិត សព្វចិន្តា
ឃើញអ្នកចង់ថ្នម ក្នុងហត្ថា
ខ្លាចម្ចាស់អ្នកថា ប្រលោមលេង។
ត្រីអើយត្រីមាស មាសសំណព្វ
សំណាងគ្រប់ដប់ កាលពីក្មេង
ឥឡូវប្រែភ័ន្ត ជីវិតផ្សេង
ដូចក្នុងរឿងព្រេង ពិភពថ្មី។
សំណាងគ្រប់ដប់ កាលពីក្មេង
ឥឡូវប្រែភ័ន្ត ជីវិតផ្សេង
ដូចក្នុងរឿងព្រេង ពិភពថ្មី។
ត្រីមាស មាសអើយ ជីវិតអ្នក
ភព្វមានពេញលក្ខណ៍ ម្ចាស់ប្រណី
សំណាងជាងខ្ញុំ លើផែនដី
បញ្ចុកចំណី ព្រឹកថ្ងៃយប់។
ភព្វមានពេញលក្ខណ៍ ម្ចាស់ប្រណី
សំណាងជាងខ្ញុំ លើផែនដី
បញ្ចុកចំណី ព្រឹកថ្ងៃយប់។
ត្រីមាសក្នុងបឹង ព្រះប្រទាន
សំណាងអ្នកមាន មានលើសលប់
ឯខ្ញុំកំព្រា ខ្វះសព្វគ្រប់
រងារាល់យប់ ឯងឯកា។
សំណាងអ្នកមាន មានលើសលប់
ឯខ្ញុំកំព្រា ខ្វះសព្វគ្រប់
រងារាល់យប់ ឯងឯកា។
ស្នាដៃប្រណីត ជីវិតត្រី
មាសមានមេត្រី ថ្នមរក្សា
ក្រមុំជាន់មុន គេមេត្តា
វិចិត្រអស្ចារ្យ ក្បាច់ជុលប៉ាក់៕
មាសមានមេត្រី ថ្នមរក្សា
ក្រមុំជាន់មុន គេមេត្តា
វិចិត្រអស្ចារ្យ ក្បាច់ជុលប៉ាក់៕
© rbu_spp 6:26 pm Oct 17, 2014 Puthpong Sao
No comments:
Post a Comment