Thursday, October 23, 2014

rbu 625​ -- ត្រីបបែលយក្សទឹកសាបទន្លេមេគង្គកម្ពុជា


កម្ពុុជាខ្ទ័រខ្ទារ ឈ្មោះទៀតហើយ
បបែល ព្រះអើយ ត្រីទឹកសាប
មេគង្គកម្ពុជា ដូចឃើញស្រាប់
អ្នកឯកទេសប្រាប់ រូបថតត្រី។

លោក ហ្សិប ហូហ្កឹន /Zeb Hogan/ បញ្ជាក់ថា
ជាស្ដេចមច្ឆា លើផែនដី
បបែលអំបូរ ស្ដេចយក្សត្រី
ស្រុកខ្មែរជាប់ល្បី កេរធម្មជាតិ។

ធំណាស់ៗ មើលនេះនែ៎
ពិតធំជាងគេ មើលទៅមាឌ
ទូរទស្សន៍អាមេរិក ថតផ្សាយព្រាត
វាស់តាមខ្នាតមាត្រ បួនម៉ែតពិត។

ត្រីធំបំផុត ក្រៃកន្លង
ទឹកសាបសព្វដង ពេលពិនិត្យ
គ្មានត្រីណាៗ ប៉ុនឃើញជិត
សម្បើមពេកពិត បបែលខ្មែរ៕

Giant Stingray ត្រីបបែលយក្ស រូបថតរបស់លោក Zeb Hogan សម្រាប់ National Geographic។ពួកអ្កកឯកទេសមច្ឆជាតិជឿថា ត្រីបបែលយក្ស (giant stingray) ដូចជាមួយនេះនៅក្នុង ទន្លេមេគង្គ នៃ កម្ពុជា (Cambodia's Mekong River) គឺជាអំបូរត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។ គម្រូត្រីមួយនេះមានប្រវែង ៤ ម៉ែត (13 feet [4 meters) long]

© rbu_spp 10:12 pm Oct 23, 2014 Puthpong Sao

Giant Stingray. Photograph courtesy Zeb Hogan for National Geographic - Fish experts believe the giant stingray, such as this one in Cambodia's Mekong River, is the largest freshwater species on Earth. This specimen measured more than 13 feet (4 meters) long

No comments: