ឃើញកូនយន្តហោះ SINGAPORE AIRLINES ហោះហើរដោយគ្មានអ្នកបើកបរនេះ ខ្ញុំនឹកឃើញ កាលទសវត្សរ៍ទី៦០ (សង្គមរាស្ត្រនិយម) ខ្មែរយើងអាចធ្វើកូនយន្តហោះកម្សាន្ត(របៀបជាការសាកល្បង)ហោះបានច្រើនរយម៉ែតដែរ។ លោក ចៅ ស្បុន មានឈ្មោះចុះផ្សាយក្នុងទស្សនាវដ្ដីគ្រូបង្រៀន ជាអ្នកបានផលិតកូនយន្តហោះសាកល្បង។ ពត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍និងការសរសើរទូទាំងប្រទេស។
ក្រៅពីលោក ចៅ ស្បុន ក៏នៅមានលោក នាង រុន ដែលបានទៅរៀនផ្នែកយន្តសាស្ត្រ (Mechanics/Mécanique) នៅប្រទេសបារាំងនិងបានផលិតកូនយន្តហោះល្បែងកម្សាន្តនេះដែរ។
គិតពីពេលនោះមកដល់ពេលនេះ រយៈពេល៥០ឆ្នាំ ឬកន្លះសតវត្សរ៍ហើយ បើប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច ការសិក្សាអប់រំ និងបច្ចេកទេស ជាប់រហូតមកនោះ ម្ល៉េះសមពេលនេះ ខ្មែរជាអំណាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍ ទៅហើយ។
និយាយអំពីនេះ ខ្ញុំនឹកឃើញការកត់សម្គាល់របស់លោកបណ្ឌិត រ៉ាអ៊ូល ម. ហ្សេណា /Raoul Marc Jenna/ ជាអ្នកស្រាវជ្រាវសញ្ជាតិប៊ែលហ្ស៊ិក ដែលពុំសូវមានសមានចិត្តនឹងរបបសង្គមរាស្ត្រនិយមប់ុន្មានទេ។ អ្នកស្រាវជ្រាវបញ្ហាខ្មែរនេះ កាលជាង១០ឆ្នាំមុននេះបានសរសេរនៅក្នុងកាសែតភាសាបារាំង Cambodge Soir ថា "បើកុំតែមានព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់ សម្ដេចព្រះសីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ ផ្លាស់របបគ្រប់គ្រងជា សាធារណរដ្ឋ ម្ល៉េះសម កម្ពុជាសព្វថ្ងៃជាប្រទេសមានកម្រិតអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ...ប្រដំប្រសងនឹងប្រទេស ម៉ាឡេស៊ី បច្ចុប្បន្ន(sic!)"។
No comments:
Post a Comment