ឃ្មុំបងប៉ងផ្កា ប្រាថ្នាកាយ
ក្រេបរសឆោមឆាយ ក្រពុំខ្ចី
បន្លែងថ្នាក់ថ្នម ប្រលោមបី
តើមានខុសអ្វី ស្រីព្រលឹង។
ក្រេបរសឆោមឆាយ ក្រពុំខ្ចី
បន្លែងថ្នាក់ថ្នម ប្រលោមបី
តើមានខុសអ្វី ស្រីព្រលឹង។
បើខុស ខុសនោះ តែត្រង់ថា
បោះបង់ចោលផ្កា អស់រំពឹង
ក្រេបរសផ្កាហើយ ហើរចោលវឹង
ទុកឲ្យព្រលឹង នៅឯកា។
បោះបង់ចោលផ្កា អស់រំពឹង
ក្រេបរសផ្កាហើយ ហើរចោលវឹង
ទុកឲ្យព្រលឹង នៅឯកា។
តើផ្កានួនស្រី បេតីតែ
កន្លង់ចិត្តស្នេហ៍ បែបអាចារ្យ
ក្រេបទឹកដមហើយ ពុំទៅណា
ទុកឲ្យបុប្ផា នៅចិញ្ចឹម?
កន្លង់ចិត្តស្នេហ៍ បែបអាចារ្យ
ក្រេបទឹកដមហើយ ពុំទៅណា
ទុកឲ្យបុប្ផា នៅចិញ្ចឹម?
(ទី វុធ្ឍី)
បើជាកន្លង់អាចារ្យពិត
នោះផ្កាមិនស្វិតស្រស់ញញឹម
រីកស្រស់ពព្រាយមានសង្ឃឹម
ថ្ងៃ ល្ងាច ព្រលឹមរីកស្រស់ស្រាយ។
នោះផ្កាមិនស្វិតស្រស់ញញឹម
រីកស្រស់ពព្រាយមានសង្ឃឹម
ថ្ងៃ ល្ងាច ព្រលឹមរីកស្រស់ស្រាយ។
ថែមទាំងស្ម័គ្រស្មោះនឹងកន្លង់
ឱ្យក្រេបត្រឹបត្រង់មិនមានស្តាយ
ថែចិត្តមូលមិត្តរួមចិត្តកាយ
ទោះទ្វីបរលាយក៏នៅស្មោះ។
ឱ្យក្រេបត្រឹបត្រង់មិនមានស្តាយ
ថែចិត្តមូលមិត្តរួមចិត្តកាយ
ទោះទ្វីបរលាយក៏នៅស្មោះ។
ដូច្នេះសូមកន្លង់អាចារ្យ
ថែរក្សាផ្កាកុំបង់បោះ
នោះទើបផ្កាស្រីរីកស្រស់បស់
ថែមថែចិត្តស្មោះមិនដោះដៃ។
ថែរក្សាផ្កាកុំបង់បោះ
នោះទើបផ្កាស្រីរីកស្រស់បស់
ថែមថែចិត្តស្មោះមិនដោះដៃ។
Sao Puthpong Sao
ផ្ដោះផ្ដងផ្ដែផ្ដាំ តាមវាតា
កន្លង់នឹកផ្កា នៅស្រមៃ
នឹកអនុស្សារណ៍ ចិត្តអាល័យ
ផ្កាផ្ដាច់និស្ស័យ ដូចខឹងគុំ។
កន្លង់នឹកផ្កា នៅស្រមៃ
នឹកអនុស្សារណ៍ ចិត្តអាល័យ
ផ្កាផ្ដាច់និស្ស័យ ដូចខឹងគុំ។
(Makara Love)
ផ្កានិងកន្លង់ចង់សាកគ្នា
នាំឲ្យរងាដល់កូនឃ្មុំ
កំពុងហិចហើររកទ្រនំ
ផ្កាមួយណាខ្ញុំអាចក្រេបបាន។
នាំឲ្យរងាដល់កូនឃ្មុំ
កំពុងហិចហើររកទ្រនំ
ផ្កាមួយណាខ្ញុំអាចក្រេបបាន។
(ទី វុធ្ឍី)៖ ហាស ហា ខ្ញុំគ្រាន់តែចង់និយាយលេងប៉ុណ្ណោះ មិនមានគំនិតសាកទេណា។ សូមអរគុណមិត្តទាំងអស់គ្នា!!! ជម្រាបលាហើយ។
Puthpong Sao
ផ្កាអើយម្ដេចឡើយ ដាច់ចិត្តលា
ចោលឃ្មុំកំព្រា រងាប្រាណ
រស់នៅឱបទុក្ខ ចិត្តមិនក្សាន្ត
ទុក្ខពន់ប្រមាណ ផ្កាបង់បោះ។
ចោលឃ្មុំកំព្រា រងាប្រាណ
រស់នៅឱបទុក្ខ ចិត្តមិនក្សាន្ត
ទុក្ខពន់ប្រមាណ ផ្កាបង់បោះ។
តើផ្កាដឹងទេ ទ្វីបលោកនេះ
"កាល"តែងឈ្នានីស មិនស្រណោះ
គ្រប់តែជីវិត តែងក្រៀមក្រោះ
ផ្កាបាត់សម្រស់ ទៅតាមកាល។
"កាល"តែងឈ្នានីស មិនស្រណោះ
គ្រប់តែជីវិត តែងក្រៀមក្រោះ
ផ្កាបាត់សម្រស់ ទៅតាមកាល។
ផ្កាមិនក្រពុំ រហូតទេ
ទោះផ្កាគ្មានគេ ល្បួងស្រើបស្រាល
ទោះឃ្មុំមិនក្រេប ត្រេកត្រអាល
គង់តែ"ព្រះកាល" ឆក់សម្រស់។
ទោះផ្កាគ្មានគេ ល្បួងស្រើបស្រាល
ទោះឃ្មុំមិនក្រេប ត្រេកត្រអាល
គង់តែ"ព្រះកាល" ឆក់សម្រស់។
ផ្កាគង់ស្រពោន រោយទៅវិញ
ឱបទុក្ខទោម្នេញ ទួញអាឡោះ
ឃ្មុំជួយអាល័យ ពេលផ្កាស្រស់
ទួញយំស្រណោះ សម្រស់ផ្កា។
ឱបទុក្ខទោម្នេញ ទួញអាឡោះ
ឃ្មុំជួយអាល័យ ពេលផ្កាស្រស់
ទួញយំស្រណោះ សម្រស់ផ្កា។
© rbu_spp Oct 7, 2014 Sao Puthpong
No comments:
Post a Comment