Monday, June 3, 2013

(RBU) ABOUT-FACE នាងលាក់មុខ

                                       នាងលាក់មុខ

គេចមុខបែរខ្នងផ្សងយ៉ាងណា           សូមកែវកន្និដ្ឋាមេត្តាឆ្លើយ
បើស្អប់បងខ្លាំងស្ងួនអូនអើយ             មិនឆ្លើយក៏បានតាមចិន្ដា។
ឬខឹងរឿងអ្វីស្រដីមក                           សូមមាសពន្លកអូនមេត្តា
វាចារ៉ាយរ៉ាប់ស្រាកទុក្ខា                      មិនតឹងឱរាទុក្ខតែឯង។
ទុក្ខពេញដើមទ្រូងសួរទងផ្កា             សូមស្មៅវាចាស្រាយចំបែង
អង្វរស្មៅផ្កាឱ្យថ្លាថ្លែង                         ស្មៅអើយស្មៅឯងជួយនាងផង។
រឿង"នាងលាក់មុខ" មានប្រវត្តិ             ព្រេងចារកំណត់សាវតាពង្ស
បឋមក្សត្រីខ្មែរយូរលង់                        នាមទ្រង់"ក្រអូបក្លិនកេសា"។
កាលនាងនាំទ័ពចេញច្បាំងទល់       នឹងមេទ័ពពលមន បច្ចា
ទ្រង់លាក់ព្រះភ័ក្ត្រក្នុងភូសា               ទ័ពមនស្រែកថាពីរវិស័យ។
បើមុខអាក្រក់ អាក្រក់ហួស                បើស្អាតៗនោះស្អាតពេកក្រៃ
ល្អជាបណ្ដាច់លើសអស់ស្រី              នៅលើលោកិយគ្មានស្រីប្រៀប៕



No comments: